ក្រោយដេញគ្រូបាន៤ថ្ងៃ ពេលនេះក្លិប Watford បានស្វែងរកគ្រូបង្វឹកថ្មីឃើញហើយ ដោយតែងតាំងលោក…

//s5.kh1.co/f0/f0a20edfea157c6687f3d6fbffc3ad48e3f529ff.jpg
កីទ្បា

 ០៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Watford បានបណ្ដេញគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Quique Sanchez Flores ចេញកាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ហើយកាលពីព្រឹកមិញ ក្លិបបានសម្រេចតែងតាំងអតីតគ្រូបង្វឹកក្រុម Leicester City លោក Nigel Pearson ឡើងធ្វើជាគ្រូបង្គោលថ្មី ជាមួយនឹងកិច្ចសន្យាដឹកនាំក្រុមរហូតដល់បញ្ចប់រដូវកាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/1a/1a108f8ac47eddcf35420be31094685adbe3ec01.jpg

ប្រធានក្លិប Watford លោក Scott Duxbury បាននិយាយថា៖

"Nigel គឺជាគ្រូបង្វឹកដ៏គួរឲ្យចាប់អារម្មណ៍មួយរូប ពោរពេញដោយបទពិសោធន៍ និងភាពជោគជ័យ ហើយពួកយើងជឿជាក់ថា គាត់នឹងផ្ដល់ផលវិជ្ជមានដល់ក្រុមរបស់យើងរដូវកាលនេះ។"

ប្រធានក្លិប Watford លោក Scott Duxbury
ប្រធានក្លិប Watford លោក Scott Duxbury

លោក Scott Duxbury បានបន្តទៀតថា៖

"វាជាពេលវេលារីករាយដែលបានចំណាយពេលស្ដាប់ ការរៀបរាប់ពីការស្រលាញ់យកចិត្តទុកដាក់របស់គាត់ទៅលើការប្រកួត។ ការអបអរសាទរ និងការរៀបចំក្រុម រួមជាមួយការលើកទឹកចិត្តរបស់គាត់ ជាកត្តាសំខាន់ក្នុងការជំរុញក្រុមបន្តឆ្ពោះទៅមុខ៕"

ប្រភពwatfordfc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T