ភ្លើងប្រចណ្ឌ​ក្នុង​គ្រួសារ​១ បាន​បន្សល់​ទុក​កូន​ៗ​ឱ្យ​រស់​កំព្រា​ទាំង​វេទនា

//s5.kh1.co/72/7209050c5695d18ff06a237e8aa4d263318806a8.jpg
សង្គម

 ០៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ខេត្តបាត់ដំបង​ ៖ ប្ដី​ដ៏ឡប់សតិ​ម្នាក់បាន​រឹតក​​ប្រពន្ធ​រួច​លេបថ្នាំ​​តាម​ក្រោយ បណ្តាលឱ្យបាត់បង់ជីវិត​កើត​ឡើង​កាល​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ធ្នូ នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ដែល​គេង​អះ​អាង​ថា ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​រោលរាល​ ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ផង់ សុភាព អធិការ​ស្រុក​ថ្មគោលបាន​និយាយ​​​ថា អំពើ​ឃាតកម្ម​នេះ គឺ​បង្ក​ឡើង​ដោយ​បុរស​ជា​ប្ដី​ឈ្មោះ លុយ សំណាង អាយុ​៤០​ឆ្នាំ ដែល​មាន​សតិ​មិន​ប្រក្រតី រីឯ​ប្រពន្ធ​ដែល​ត្រូវ​ជន​ឡប់សតិ​នេះ​សម្លាប់​ឈ្មោះ លាស់ សុខ​ជា អាយុ​៣៩​ឆ្នាំ​ ។ លោក​​ថា ជន​នេះ​បាន​យក​កន្សែងពោះគោ រឹត​ក​ប្រពន្ធ​រហូត​ដាច់​ខ្លួន​ស្លាប់ ខណៈ​កូន​ៗ​មិន​នៅ​។ ក្រោយ​ពី​សម្លាប់​ប្រពន្ធ ជន​នេះ​បានរ​ត់ទៅ​យក​«​ថ្នាំ​សរ​សៃ​ប្រសា​ទ» ដែល​ខ្លួន​សម្រាប់​លេប​ប្រចាំ​ថ្ងៃ លេប​អស់​ជា​ច្រើន​គ្រាប់​រហូត​សម្លាប់​បាត់​ស្មារ​តី ​ហើយ​បុរស​នេះ​ក៏​បាន​បាត់បង់ ជីវិត​​ដែរ​ នៅ​វេលា​ប្រមាណជាង​២​ម៉ោង​ក្រោយ បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

បើ​តាម​ការ​សាកសួរ​ព័ត៌មាន​បឋម​​ថា ករណី​នេះ គឺ​ផ្ដើម​ចេញពី​ប្ដី​ប្រចណ្ឌ​ប្រពន្ធ ខណៈ​ដែល​លោក​ប្ដី​រូប​នេះ​កើតរោគ​សរសៃ​ប្រសា​ត​ផង​។ ​ជុំវិញ​ករណី​ប្ដី​សម្លាប់​ប្រពន្ធ​រួច​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​ដោយសារ​ភ្លើង​ប្រចណ្ឌ​នេះ បើ​តាម​សាច់ញាតិ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​នោះ ​មាន​តែ​ប្ដី​ប្រពន្ធ​២​នាក់​នេះ​ប៉ុណ្ណោះ​ដែល​នៅផ្ទះ រីឯ​កូន​ៗ​មិន​បាន​នៅទេ​។ ប៉ុន្តែ​ក្រោយ​កើតហេតុ​បន្តិច​ទើបបាន​ដឹង ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ពេញ​ភូមិ​តែ​ម្ដង​។

សាច់ញាតិ​បាន​បញ្ជាក់​ថា គេ​មិនដឹង​ថា បុរស​ជា​ប្ដី​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ណា ហើយ​ក៏​មិន​ធ្លាប់​ឃើញ​ប្រពន្ធ​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ដែរ តែ​នេះ​ទំនង​ដោយសារ​តែ​ការ​ស្រមើ​ស្រ​មៃអារ​ម្ម​ណ៍​គិត​រវើរវាយ​ក្ដៅក្រហាយ​រហូត​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ និងសម្លាប់​ខ្លួនឯង​តែ​ម្ដង​ ។ ​

លោក​ឧត្តម​សេនី​យ៏​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​មាន​ប្រសា​ស​ន៍​ថា នេះ​ជា​ករណី​ឃាតកម្ម​រវាង​ប្ដី​និង​ប្រពន្ធ តែ​ក្រោយ​សម្លាប់​ប្រពន្ធជន​ដៃដល់​ដែល​ជា​ប្ដី​ក៏​បាន​លេបថ្នាំ​សម្លាប់​ខ្លួនឯង​ដែរ ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា បើ​តាម​យោង​លើ​ការ​បំភ្លឺ​នានា ពី​សាច់ញាតិ គឺ​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះផ្ដើម​ចេញពី​«​ភ្លើង​​ប្រចណ្ឌ​» ដែល​គ្មា​ន​ហ​តុ​ផល ហើយ​ជន​ដៃដល់​ក៏​មាន​សតិ​មិន​ប្រក្រតី​ទៀត​។

នេះ​បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារដែល​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​ថ្នាំ​សរសៃ​ប្រសា​ត​ជា​ប្រចាំ​ ។ ទោះ​យ៉ាងណា លោកស្នងការ​រង​បាន​បញ្ជាក់​បន្ថែម​ថា សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ចប់ ត្រិ​ម​ជន​រង​គ្រោះ​ក៏​ស្លាប់ រីឯ​អ្នក​ប្រព្រឹត្ត​ក៏​ស្លាប់ ហើយ​អ្នក​ដែល​រង​គ្រោះ​ពិតប្រាកដ ​គឺ​កូន​ៗ​រស់​យ៉ាង​កំព្រា​វេទនា​បំផុតទៅ​ថ្ងៃ​អនាគត​។

https://s5.kh1.co/__image/w=650,h=340,q=100/72/7209050c5695d18ff06a237e8aa4d263318806a8.jpg

ប្រភពកោះសន្តិភាព

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T