សំណាង អេលីណា ដើរបង្ហាញម៉ូត ជាមួយឈុតប៊ីគីនី បង្ហាញភាពជឿជាក់ និងលេចធ្លោខ្លាំងណាស់ ក្នុងកម្មវិធីប្រឡង Miss Universe (មានវីដេអូ)

//s5.kh1.co/1d/1d496ee40ccad97d855402306eeff6ae2b67ef0c.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ដូចដែលប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយថា នាពេលនេះដែរ កញ្ញា សំណាង អេលីណា ដែលជាបវរកញ្ញាកម្ពុជា កំពុងតែមានវត្តមានលើ ទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើការប្រកួតប្រជែងដ៏ស្វិតស្វាញ ក្នុងកម្មវិធី Miss Universe

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ សំណាង អេលីណា បានបង្ហាញខ្លួន លើឆាកអន្តរជាតិដ៏ធំនោះ ហើយបានធ្វើឲ្យហ្វេនៗសឹងតែ ទប់អារម្មណ៍មិនចង់បានក្រោយពីបានឃើញរូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាង។

ក្នុងពេលនោះដែរ សំណាង អេលីណា បានតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ប៊ីគីនី បញ្ចេញរាងដ៏ស្រលូន និងសាច់សម៉ត់ខៃ មើលទៅស៊ិចស៊ី ស៊ីអារម្មណ៍ខ្លាំងណាស់ ថែមទាំងកាន់តែលេចធ្លោ ជាមួយស្នាមញញឹម ដ៏ស្រស់ប្រិមប្រិយ ដើរបង្ហាញម៉ូត យ៉ាងជឿជាក់បំផុត។

ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គមទាំងអស់ ពិតជាពេញចិត្តខ្លាំងណាស់ ព្រមទាំងជឿជាក់ថា តារាស្រីវ័យក្មេង ដែលប្រកដដោយរូបសម្បត្តិស្រស់ស្អាត បូករួមនិងចំណេះដឹងរូបនេះ នឹងព្យាយាមនាំកិត្តិយស ជូនប្រទេសកម្ពុជា បានជាមិនខាន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម​៖

សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា
សំណាង អេលីណា ក្នុងឈុតប៊ីគីនី 
សំណាង អេលីណា ក្នុងឈុតប៊ីគីនី 
សំណាង អេលីណា ក្នុងឈុតប៊ីគីនី 
សំណាង អេលីណា ក្នុងឈុតប៊ីគីនី 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T