បានមេដាយមួយទៀតហើយបងប្អូន! ជម្រើសជាតិកម្ពុជាកីឡាករ សុខ ចាន់មាន និង ញ៉ែម បូរ៉ា ដណ្ដើមបានមេដាយប្រាក់ជូនជាតិ ក្នុងប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស

//s5.kh1.co/e5/e56bddf47eb5c7268f13b272f88fc029a7e3e135.jpg
កីទ្បា

 ០៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កីឡាករ សុខ ចាន់មាន និងកីឡាករ ញ៉ែម បូរ៉ា បានតំណាងឲ្យប្រទេសកម្ពុជាប្រកួតជាមួយនឹងក្រុមជម្រើសជាតិថៃ ក្នុងប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស វគ្គផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ លើកទី៣០ កាលពីថ្ងៃ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សុខ ចាន់មាន
កីឡាករ សុខ ចាន់មាន
កីឡាករ ញ៉ែម បូរ៉ា
កីឡាករ ញ៉ែម បូរ៉ា

ក្នុងការប្រកួតនេះ ក្រុមកម្ពុជាបានខកខានឱកាសយកមេដាយមាស បន្ទាប់ពីភ្លាត់ចាញ់ក្រុមថៃ ក្នុងលទ្ធផល ៥ទល់នឹង១៣។ យ៉ាងណាមិញ លទ្ធផលនេះក៏ជាមោទកភាពសម្រាប់កម្ពុជាផងដែរ ដោយក្រុមជម្រើសជាតិកម្ពុជាទទួលបានមេដាយប្រាក់ ចំណែកឯក្រុមឡាវ និងម៉ាឡេស៊ី ទួលបានមេដាយសំរឹទ្ធ។

កីឡាករកម្ពុជាទទួលមេដាយប្រាក់
កីឡាករកម្ពុជាទទួលមេដាយប្រាក់

កាលពីវគ្គជម្រុះកម្ពុជាទទួលបានជ័យជម្នះបីប្រកួតជាប់គ្នា ពោលគឺយកឈ្នះ ឥណ្ឌូនេស៊ី ១៣ទល់០១ ឈ្នះវៀតណាម ១៣ទល់នឹង១១ និងឈ្នះថៃ ១០ទល់នឹង៨។ ជុំបន្ទាប់កម្ពុជាបន្តឈ្នះឡាវ ក្នុងលទ្ធផល ១៣-៧ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កាលពីប្រកួតយកឈ្នះឡាវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
កាលពីប្រកួតយកឈ្នះឡាវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

គួររម្លឹកផងដែរថា គិតមកទល់ពេលនេះ ប្រភេទកីឡាករប៉េតង់កម្ពុជាទទួលបានមេដាយពីរ ពោលគឺមេដាយមាស ធ្វើបានដោយកីឡាការិនីស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា, អ៊ុន ស្រីយ៉ា និង ឃួន យ៉ារី ចំណែកឯមេដាយប្រាក់ធ្វើបានដោយកីឡាករ សុខ ចាន់មាន និងកីឡាករ ញ៉ែម បូរ៉ា៕

ប្រភព៖ Cambodia SEA GAMES 2023

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T