អីយ៉ាសឲ្យហេតុហើយ! ក្រុមបាល់ទះកម្ពុជាបានបំបាក់ក្រុមបាល់ទះវៀតណាមក្នុងលទ្ធផល៣សិតទល់នឹង២កាលពីម្សិលមិញនេះ (មានវីដេអូ)

//s5.kh1.co/08/089c85fab4fde06c89f35db6bfc207604cd8f7fe.jpg
កីទ្បា

 ០៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានធ្វើការប្រកួតជាមួយនឹងក្រុមបាល់ទះជម្រើសជាតិវៀតណាម ដែលជាការប្រកួតប្រចាំពូល B ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករបាល់ទះកម្ពុជា
កីឡាករបាល់ទះកម្ពុជា

ការប្រកួតដ៏តានតឹងនេះ ក្រុមបាល់ទះកម្ពុជាបានទទួលជ័យជម្នះទៅលើក្រុមបាល់ទះ វៀតណាម ដោយលទ្ធផល ៣សិតទល់នឹង២។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងសិតទី១ កម្ពុជាចាញ់វៀតណាម ២០-២៥

ក្នុងសិតទី២ កម្ពុជាឈ្នះវៀតណាម២៦-២៤

ក្នុងសិតទី៣ កម្ពុជាចាញ់វៀតណាម ២១-២៥

ក្នុងសិតទី៤ កម្ពុជាឈ្នះវៀតណាម ២៧-២៥

ក្នុងសិតទី៥ កម្ពុជាឈ្នះវៀតណាម ១៥-១១

លទ្ធផលក្រោយបញ្ចប់ការប្រកួត
លទ្ធផលក្រោយបញ្ចប់ការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

គួរបញ្ជាក់ផងដែរថា ក្នុងពូល B មាន៤ក្រុម រួមមានម្ចាស់ផ្ទះ ហ្វីលីពីន ឥណ្ឌូណេស៊ី កម្ពុជា និងវៀតណាម។

យ៉ាងណាមិញ បើទោះបីជា កម្ពុជាទទួលជ័យជម្នះក្នុងការប្រកួតនេះក៏ពិតមែន តែក្រុមដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺក្រុមហ្វីលីពីន និង ឥណ្ឌូណេស៊ី ចំណែកឯក្រុមកម្ពុជានៅចាំប្រកួតដណ្ដើមលេខ៥ ដោយត្រូវរង់ចាំការប្រកួតរវាងក្រុមបាតតារាងទាំងពីរពូល គឺក្រុមបាតតារាងពូល A សឹង្ហបុរី និងក្រុមបាតតារាងពូល​ B វៀតណាម ដោយក្រុមណាឈ្នះនឹងឡើងមកប៉ះកម្ពុជា៕

តារាងពិន្ទុពូល B (រូបភាព: Sitho Nathan)
តារាងពិន្ទុពូល B (រូបភាព: Sitho Nathan)

សូមទស្សនាវីដេអូនៃការប្រកួតដ៏ជក់ចិត្តខាងក្រោមនេះ៖

ប្រភព2019 SEA Games

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T