ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកផ្លូវហោះហើរអន្តរជាតិ៤ខ្សែ ពីវៀតណាមទៅកាន់កោះបាលី ទីក្រុងសេអ៊ូល និងកោះតៃប៉ិ នៅខែមករា ឆ្នាំ២០២០!

//s5.kh1.co/1c/1cfbad7f3a1deb16d3c5272884471c1f2e0d5018.jpg
សង្គម

 ០៧-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហូជីមិញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនាវិស្សមកាលចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកផ្លូវហោះហើរផ្ទាល់ជាលក្ខណៈអន្តរជាតិចំនួន៤ខ្សែ បន្ថែមទៀតដោយភ្ជាប់ពីទីក្រុងហាណូយទៅកាន់​កោះបាលី ពីខ្ពង់រាបកណ្តាលប្រទេសវៀតណាម  ទីក្រុងដាឡាត់ទៅកាន់ទីក្រុងសេអ៊ូល ពីទីក្រុងមជ្ឈមណ្ឌលភាគនិរតីប្រទេសវៀតណាមទីក្រុងកាន់ថូ (Cần Thơ) ទៅទីក្រុងសេអ៊ូល និងកោះតៃប៉ិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ក្រុមហ៊ុនអាកាសចរណ៍ Vietjet 
   ក្រុមហ៊ុនអាកាសចរណ៍ Vietjet 

ផ្លូវហោះហើរ​ថ្មីទាំងនេះមានគោលបំណងពង្រីកបណ្តាញផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុនអាកាសចរណ៍របស់យើង ខណៈពេលជាមួយគ្នាយើងក៏ផ្តល់ជូននូវឱកាសធ្វើដំណើរកាន់តែច្រើន  សម្រាប់ប្រជាពលរដ្ឋនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាមកាន់តែងាយស្រួលសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរទៅកាន់គោលដៅល្បីល្បាញៗរបស់ប្រទេសវៀតណាម។

ដើម្បីអបអរសាទរចំពោះការបើកផ្លូវហោះហើរថ្មីនេះ សំបុត្របញ្ចុះតម្លៃរាប់លានសន្លឹងមានតម្លៃចាប់ពី ០ ដុល្លារ (*) ត្រូវបានផ្ដល់ជូនអតិថិជនក្នុងអំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែធ្នូ ឆ្នាំ២០១៩ នៅចន្លោះម៉ោង ១២:០០-១៤:០០ ម៉ោងក្នុងស្រុក។ សំបុត្របញ្ចុះតម្លៃសម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិរបស់ក្រុមហ៊ុន Vietjet រវាងប្រទេសវៀតណាម និងកម្ពុជា ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សឹង្ហបូរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ព្រមទាំងរាល់ជើងហោះហើរជាមួយ Thai Vietjet

ជាពិសេសសំបុត្របញ្ចុះតម្លៃសម្រាប់រាល់ជើងហោះហើរទាំងអស់រវាងប្រទេសវៀតណាម និងប្រទេសជប៉ុន អាចស្វែងរកក្នុងអំឡុងពេលផ្ដល់ជូនពិសេសរយៈ ៣ ថ្ងៃនេះ។ រយៈពេលហោះហើរសម្រាប់សំបុត្របញ្ចុះតម្លៃទាំងនេះ គឺចាប់ផ្ដើមពី ថ្ងៃទី ខែមករា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ (**)។

សំបុត្រសម្រាប់ផ្លូវហោះហើរថ្មីនេះ ក៏ដូចជាសំបុត្របញ្ចុះតម្លៃអាចស្វែងរកបាននៅរាល់គេហទំព័រ www.vietjetair.com និងក្នុងកម្មវិធីតាមទូរស័ព្ទ “Vietjet Air” ទំព័រហ្វេសប៊ុក https://www.facebook.com/VietjetCambodia/​ (គ្រាន់តែចុចលើពាក្យថា “កក់”) ។ ក្រៅពីនេះអតិថិជនអាចធ្វើការកក់តាមរយៈលេខទូរស័ព្ទ +៨៤១៩-០០១-៨៨៦ និងភ្នាក់ងារ ការិយាល័យលក់សំបុត្ររបស់ក្រុមហ៊ុន Vietjet។ ការទូទាត់អាចត្រូវបានធ្វើឡើងយ៉ាងងាយស្រួលដោយប្រើកាត Visa / MasterCard / AMEX / JCB / KCP / UnionPay។

ផ្លូវហោះហើររវាងទីក្រុង ហាណូយ-កោះបាលី នឹងបើកជើងហោះហើរត្រឡប់មកវិញរៀងរាល់ថ្ងៃ ដែលនឹងចាប់ផ្តើមនៅ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០។ ជើងហោះហើរត្រឡប់មកពីកោះបាលីវិញ នៅម៉ោង ១៧: ៣០ និងចុះចតនៅទីក្រុងហាណូយ នៅម៉ោង ២១:៥៥ (សម្រាប់ម៉ោងហោះហើរទាំងអស់ក្នុងស្រុក)។

   ក្រុមហ៊ុនអាកាសចរណ៍ Vietjet 
   ក្រុមហ៊ុនអាកាសចរណ៍ Vietjet 

Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ និងតែមួយគត់ដែលប្រតិបត្តិការជើងហោះហើរផ្ទាល់ពីទីក្រុងហាណូយទៅកាន់កោះបាលី។ នេះជាផ្លូវហោះហើរទី២ របស់ក្រុមហ៊ុន Vietjet ទៅកាន់កោះបាលី បន្ទាប់ពីផ្លូវហោះហើរ ហូជីមិញ-បាលី ដែលបានធ្វើប្រតិបត្តិការចាប់ពីខែឧសភា ឆ្នាំ២០១៩។  អ្នកដំណើរពីប្រទេសកម្ពុជានឹងអាចធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួលតាមរយៈទីក្រុងហាណូយ និងបន្តជើងហោះហើរឆ្ពោះទៅកោះបាលី ដែលមានកេរ្តិ៍ឈ្មោះថាជា “កោះព្រះ”

ផ្លូវហោះហើរ ដាឡាឡា-សេអ៊ូល (អ៊ីនឈុន) នឹងធ្វើប្រតិបត្តិការជើងហោះហើរវិលត្រឡប់មកវិញចំនួន៤លើកក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពី ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០។ ផ្លូវហោះហើរ កាន់ថូ (Cần Thơ) - តៃប៉ិ នឹងធ្វើប្រតិបត្តិការជើងហោះហើរត្រឡប់មកវិញចំនួន ៤ លើក ក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រជាពលរដ្ឋគ្រប់រូប ក្រុមហ៊ុន Vietjet តែងតែស្វែងរកការបើកផ្លូ​វហោះហើរថ្មីៗ ដើម្បីនាំមកនូវឱកាសហោះហើរឲ្យកាន់តែច្រើនក្នុងតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយនិងស្មារតី “សុវត្ថិភាព សុភមង្គល តម្លៃសមរម្យ និងពេលវេលាកំណត់” ជាគុណតម្លៃរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន Vietjet បង្កើតនូវបទពិសោធន៍ហោះហើរអស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដំណើរលើយន្ដហោះថ្មី ដែលមានកៅអីអង្គុយមាន​ផា​សុកភាព អាចជ្រើសរើសអាហារក្តៅឆ្ងាញ់ៗចំនួន៩មុខ ដែលបម្រើដោយបុគ្គលិកលើយន្តហោះដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ ហើយក៏មានផ្តល់ជូនផងដែរនូវសេវាកម្មបន្ថែមទំនើបៗជាច្រើនទៀតនៅលើកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិច៕ 

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃឈ្នួល
(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.vietjetair.com

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T