ឈ្នះអស់ហ្វេនៗទាំងឡាយហ្មង! Soobin ត្រូវគេចាត់ទុកជា Fanboy ដែលជោគជ័យជាងគេ

//s5.kh1.co/0b/0bbf332ea47f70d2351a5e454858997c2fc700ee.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ Soobin សមាជិកក្រុម TXT ថ្មីៗនេះត្រូវបានគេចាត់ទុកជា Fanboy ដ៏ជោគជ័យ ដែលបានស្និទ្ធស្នាលជាមួយនឹង Idol សំណព្វចិត្តជាងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងថ្ងៃកំណើតឆ្នាំនេះ លោកទទួលបានពាក្យជូនពរជាសាធារណៈពី Bebe Rexha ដែលត្រូវបានគេស្គាល់ថាជា Idol របស់ Soobin ចាប់តាំងពីពេលដែលលោក នៅជាអ្នកហ្វឹកហាត់មកម្ល៉េះ។

មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែ Jin ដែលជា Idol ប្រុសដែលលោកស្រលាញ់ពេញចិត្តបំផុត និងជាសិស្សច្បងជាទីស្រលាញ់របស់លោក ក៏បានបង្ហាញក្ដីស្រលាញ់ និងការគាំទ្រមកកាន់លោកជារឿយៗផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃកំណើតរបស់ Jin នៅក្នុងវីដេអូ Live គេឃើញថា Jin ពាក់មួយរូបនំខេកដ៏ស្រស់ស្អាតមួយ ប៉ុន្តែក្រោយមក មួកនោះក៏បានមកលើដៃ Soobin។

នៅក្នុងវីដេអូឆ្លងថ្ងៃកំណើតរបស់ Soobin សមាជិកម្នាក់ទៀតគឺ Beomgyu បានចែករំលែកថាពួកគេបានខ្ចីមួកនោះពី Jin សម្រាប់ប្រើក្នុងថ្ងៃកំណើតរបស់ Soobin។

សូម្បីតែនៅក្នុងកម្មវិធី MAMA ឆ្នាំនេះ Soobin ក៏ត្រូវបានគេប្រទះឃើញថា ទទួលបានការឱបយ៉ាងកក់ក្ដៅពី Jin ថែមទៀតផង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Soobin
រូបភាព Soobin
រូបភាព Soobin និង Jin
រូបភាព Soobin និង Jin
រូបភាព Soobin និង Jin
រូបភាព Soobin និង Jin
រូបភាព TXT
រូបភាព TXT
រូបភាព Bebe Rexha ជូនពរ Soobin 
រូបភាព Bebe Rexha ជូនពរ Soobin 
រូបភាព Soobin
រូបភាព Soobin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T