ក្ដៅៗ! គ្រូវៀតណាមបានចេញមកបញ្ជាក់ជុំវិញរឿងអ្នកកាសែតវៀតណាម លួចថតសកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាថា…

//s5.kh1.co/51/51b00347856508d5061dbc66d7b83d2481a42b80.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិកម្ពុជា U-22 នឹងត្រូវធ្វើការប្រកួតជាមួយនឹងក្រុមជម្រើសជាតិវៀតណាម U-22 ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ វិញ្ញាសារបាល់ទាត់បុរស វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃស្អែកវេលាម៉ោង៧យប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងថ្ងៃនេះក្រុមជម្រើសជាតិកម្ពុជាបានធ្វើការស្នើសុំ ធ្វើការហ្វឹកហាត់ជាសម្ងាត់ ដោយមិនអនុញ្ញាតឲ្យក្រុមអ្នកកាសែតចូលផ្ដិតយករូបភាពឡើយ ប៉ុន្តែកាលពីថ្ងៃមិញនេះបែរជាមានការបែកធ្លាយរូបភាពនៃសម្មភាពហ្វឹកហាត់របស់ក្រុមកម្ពុជាពីអ្នកកាសែតវៀតណាមទៅវិញ។

ឆ្លើយតបទៅនឹងរឿងខាងលើនេះ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang Seo បាននិយាយថាលោកមិនបានបញ្ជូននរណាម្នាក់ឲ្យទៅស៊ើបពីសកម្មភាពហ្វឹកហាត់របស់ក្រុមកម្ពុជាទេ។

លោក Park Hang Seo
លោក Park Hang Seo

លោក Park Hang Seo បានថ្លែងក្នុងសន្និសីទកាសែតថា៖

"ខ្ញុំគោរពប្រទេសកម្ពុជា ហើយខ្ញុំមិនដែលបញ្ជូននរណាម្នាក់ឱ្យទៅស៊ើបការណ៍សម្ងាត់នោះទេ។ អ្នកសារព័ត៌មានវៀតណាមមមាញឹកនឹងការងាររបស់ពួកគេណាស់ ដូច្នេះពួកគេមិនធ្វើរឿងនេះទេ។ 

លោក Park Hang Seo
លោក Park Hang Seo

លោក Park Hang Seo បានបន្តទៀតថា៖

ជំនួយការ របស់ខ្ញុំបានមកមើល និងវិភាគការប្រកួតរបស់ក្រុមកម្ពុជាដោយទទួលបានព័ត៌មានច្រើនគ្រប់គ្រាន់ហើយ ដូច្នេះយើងគ្មានហេតុផលអី ដែលត្រូវបញ្ជូនមនុស្សទៅធ្វើការថតដោយសម្ងាត់អីនោះទេ។ ហើយខ្ញុំសុំស្នើផងដែរ ទៅដល់អ្នកសារព័ត៌មានវៀតណាមទាំងអស់ សូមកុំធ្វើរឿងបែបនេះ៕

ប្រភព៖ thethao247

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T