News Update: អគ្គិភ័យឆេះរោងចក្របារី នៅឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង បានរលត់ហើយ មូលហេតុផ្ទុះម៉ាស៉ីនសម្ងួត ខ្ទាតទៅប៉ះប្រេងសាំងក្រអូប

//s5.kh1.co/12/121cc795cbcedc223278d3eb302f43f116e77105.jpg
បច្ចេកវិទ្យា

 ០៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

(កណ្ដាល)៖ ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតបារី កើតឡើងដោយសារផ្ទុះម៉ាស៉ីនសម្ងួត ប៉ះនឹងប្រេងសាំងក្រអូបដែលនៅជិតគ្នា ទើបបណ្ដាលឲ្យភ្លើងឆាបឆេះកាន់តែខ្លាំងឡើង រហូតដល់ធ្វើឲ្យខូចខាតរោងចក្រ១ខ្នង និងសម្ភារជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣៖២០នាទី នៅចំណុចរោងចក្របារី ភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះពុំបានធ្វើឲ្យកម្មករណាម្នាក់មានរបួសនោះទេ ព្រោះពេលកើតហេតុភ្លាម ក្រុមបុគ្គលិកទាំងអស់ បាននាំគ្នារត់ចេញមកក្រៅទាន់ពេលវេលា ខណៈរថយន្តពន្លត់អគ្គិភ័យ ក៏ប្រញ៉ាប់រួសរាន់ទៅអន្តរាគមន៍ផងដែរ បន្ទាប់ពីទទួលបានព័ត៌មានស្ដីពីករណីអគ្គិភ័យនេះ។

ប្រភពដដែល បានបន្ថែមថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យនេះមានកម្លាំងចូលរួមមាន៖

*កម្លាំងផ្នែកអគ្គិភ័យស្រុកកណ្ដាលស្ទឹង និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង*កម្លាំងផ្នែកអគ្គិភ័យខេត្តកណ្ដាល និងរថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង*កម្លាំងផ្នែកអគ្គិភ័យខាងរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង*កម្លាំងអគ្គិភ័យខាងក្រសួងមហាផ្ទៃ និងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង។ សរុបរថយន្តពន្លត់អគ្គិភ័យចំនួន ១៣គ្រឿង។

ចំពោះគ្រោះអគ្គិភ័យនេះ ព័ត៌មានបឋមនៃការវាយតម្លៃសម្ភារខូចខាតរួមមាន៖ ឆេះរោងចក្រចំនួន ១ខ្នង ទំហំបណ្ដោយប្រហែល ១០០ម៉ែត្រ និងទទឹងប្រហែល ៥០ម៉ែត្រ ប្រក់ស័ង្កសីពីលើ ខូចខាត១០០ភាគរយ ព្រមទាំងសម្ភារមួយចំនួនធំ តែមិនទាន់ដឹងច្បាស់នៅឡើយទេ៕

https://s5.kh1.co/__image/w=600,h=350,q=100/12/121cc795cbcedc223278d3eb302f43f116e77105.jpg
https://s5.kh1.co/__image/w=650,h=487,q=100/5c/5c15f855751fb6657843098ea0460e4cbb899983.jpg
https://s5.kh1.co/__image/w=650,h=487,q=100/52/52142f8d3fd732fb478b06b73a3a4a00d57d450f.jpg
https://s5.kh1.co/__image/w=650,h=867,q=100/cb/cb78e6a15582782e3daaae4775eeb3d219d62c26.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T