ក្រោយប្រកួតចាញ់ក្រុមកម្ពុជាកាលពីថ្ងៃពុធ គ្រូម៉ាឡេស៊ី ត្រូវប្រឈមមុខនឹងបញ្ហាធំមួយ!

//s5.kh1.co/f0/f04fd48bc9a4c092279abd62b8221796eba271b3.jpg
កីទ្បា

 ០៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូឡាឡាំពួរ៖ ក្រោយប្រកួតចាញ់កម្ពុជាកាលពីថ្ងៃពុធកន្លងទៅ សមាគមន៍បាល់ទាត់ម៉ាឡេស៊ី (FAM) បានបញ្ជាក់ថានឹងមិនបន្តកុងត្រាថ្មីឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី U-22 លោក Datuk Ong Kim Swee នោះទេ ខណៈកិច្ចសន្យាកុងត្រាចាស់របស់លោកនឹងផុតនៅដំណាច់ខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក  Ong Kim Swee
លោក  Ong Kim Swee

អគ្គលេខាធិការ FAM លោក Stuart Ramalingam បានប្រាប់សារព័ត៌មានក្នុងប្រទេសម៉ាឡេស៊ីថា៖

“កុងត្រារបស់ Datuk Ong ដែលជាគ្រូរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី U-22 និង U-23 នឹងផុតនៅដំណាច់ឆ្នាំ២០១៩ ហើយនឹងមិនបន្តកុងត្រាថ្មីទៀតនោះទេ។”

លោក  Ong Kim Swee
លោក  Ong Kim Swee

គួរឲ្យដឹងដែរថា ក្រុមបាលទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំបានត្រឹមធ្លាក់ក្នុងវគ្គចែកពូលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់២ ខណៈប្រកួតចុងក្រោយនៅក្នុងពូល A ម៉ាឡេស៊ី បានចាញ់កម្ពុជា ១-៣៕

ប្រភពNST

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T