កែវ ច័ន្ទដាលីន ច្រៀងផ្ទាល់មាត់ក្នុងឡានលេងៗ មិនដល់២នាទីផង ឆក់យកចិត្តហ្វេនឡើងស្លុងតាម! (មានវីដេអូ)

//s5.kh1.co/a1/a1e40d54b0234f1e4fd6c714d5b942c0e20ba32c.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំដែលនិយមចូលចិត្តតាមដាន កម្មវិធីប្រឡងចម្រៀងប្រាកដជាបានស្គាល់ហើយ នូវតារាចម្រៀងស្រីពន្លកថ្មី អតីតបេក្ខនារីកម្មវិធី X Factor Cambodia រហូតកាលទី១ កញ្ញា កែវ ច័ន្ទដាលីន ដែលនាងគឺជាបេក្ខនារីម្នាក់ដែលពោរពេញទៅដោយសមត្ថភាព ជាពិសេសគឺមានទេពកោសល្យខ្ពស់ ក្នុងការបកស្រាយបទចម្រៀង ជាភាសាអង់គ្លេសបានយ៉ាងពិរោះមិនចាញ់បរទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ ដាលីន បានបង្ហោះនូវវីដេអូខ្លីមួយ ដែលនាងបានច្រៀងចម្រៀងជាភាសាអង់គ្លេសបទ «Can’t Help Falling in Love With You» នៅក្នុងឡាន បានយ៉ាងពិរោះរណ្តំ ធ្វើឲ្យប្រិយមិត្តអ្នកស្តាប់ ស្តាប់ហើយស្ទើរតែស្លុងអារម្មណ៍ទៅតាមនាងតែម្តង។

ជាការពិតណាស់ តាមរយៈវីដេអូខាងក្រោមនេះបានឲ្យឃើញថា ដាលីន នាងបានច្រៀងដោយផ្ទាល់មាត់ទទេរ ដោយមិនបានប្រើឧបករណ៍ជំនួយសម្លេងអ្វីបន្តិចឡើយ ប៉ុន្តែសម្លេងរបស់នាងនៅតែពិរោះអន្លង់អន្លោចមានទឹកដម ចាក់ដោតចិត្តអ្នកស្តាប់ឲ្យលង់ស្នេហ៍ទៅតាមបទចម្រៀងតែម្តង៕

កុំឲ្យខាតពេលយូរ តោះមកស្តាប់ដាលីនច្រៀងទាំងអស់គ្នា៖

កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
កែវ ច័ន្ទដាលីន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T