ជិតដល់ថ្ងៃឆ្លងឆ្នាំហើយ ឆ្លៀតៗមានអំណោយតិចតួចជូនមនុស្សសំខាន់នៅ?

//s5.kh1.co/20/203bcd04126d158a0137922e3c517af6dd2fc167.jpg
យល់ដឹង

 ១២-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ការផ្តល់ឲ្យនូវ “ វត្ថុអនុស្សាវរីយ៍” ទៅនរណាម្នាក់ បានក្លាយជាការបង្ហាញពីមនោសញ្ចេតនាដ៏មានអត្ថន័យ។ មានអត្ថន័យត្រង់ថា របស់របរដែលត្រូវបានគេផ្តល់ឲ្យនោះ វាបានបន្សល់នូវការចងចាំជាពិសេសមិនថាក្នុងពិធីអ្វីមួយ រឺក្នុងគោលដៅពិសេសណាមួយ ព្រោះថាការដែលត្រឹមតែជួបគ្នាធម្មតាគឺមិនគ្រប់គ្រាន់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាកាដូសាមញ្ញៗមួយចំនួនដែលបង្កប់នូវក្តីស្រលាញ់ច្រើនឡើងៗចំពោះមនុស្សពិសេសរបស់អ្នក តែត្រូវប្រើឲ្យត្រូវលក្ខខណ្ឌផងណា៖

1. ផ្កា

 ជាកាដូដែលមិនអស្ចារ្យពេក តែក៏មិនសាមញ្ញពេកដែរ។ យើងបានបង្ហាញនូវអារម្មណ៍ស្រស់ថ្លាចំពោះនរណាម្នាក់។ ផ្កាអាចសំដៅដល់ការអបអរ លើកទឹកចិត្ត និងសូម្បីការបង្កើននូវក្តីរំភើបទៅវិញទៅមក។ អ៊ឹចឹងហើយ បានជាយើងសង្កេតឃើញគូរស្នេហ៍និយមជូនផ្កាឲ្យគ្នា ហើយសូម្បីក្នុងពីធីធំតូចស្ទើរទាំងអស់ត្រូវបានគេរៀបចំឲ្យមានបាច់ផ្កា។ យ៉ាងណាមុននឹងជ្រើសរើសពណ៌ យើងប្រហែលធ្លាប់សង្កេត​ និងប៉ាន់ស្មាននូវការចូលចិត្តរបស់ម្នាក់នោះ ដូច្នេះគួរជ្រើសរើសប្រភេទ និងពណ៌ផ្កាឲ្យបានសមរម្យ។

https://s5.kh1.co/__image/w=224,h=224,q=100/3e/3e7e4caf50e6d408909edaa97552267647197161.jpg

2. តុក្កតា

តុក្កតា៖ ក្នុងពិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ ថ្ងៃបុណ្យនៃក្តីស្រលាញ់ និងសូម្បីថ្ងៃឆ្លងឆ្នាំជាដើម​ អ្នកប្រហែលជាតែងមានគម្រោងក្នុងចិត្តថានឹងទិញអ្វីឲ្យម្ចាស់ពិធី? តុក្កតាគួរជាចំណែកមួយជួយបង្កើនទំនាក់ទំនង និងក្តីស្រលាញ់ ព្រោះពេលណាគេចាប់កាន់ រឺឳបតុក្កតា គេនឹងនឹកឃើញដល់យើងមុនគេ។ ចឹងគួរជ្រើសតុក្កតាដែល cute ប្លែកៗបន្តិច ដើម្បីកុំឲ្យស៊ាំ។

https://s5.kh1.co/__image/w=640,h=640,q=100/b4/b4e20fd5fbb5c3bc9f6435d2084edf27cd0d26d2.jpg

3. អាវយឺត

អាវយឺត៖ ជាកាដូសាមញ្ញបន្តិច តែបង្កប់នូវភាពកក់ក្តៅ ជាពិសេសសម្រាប់គូរស្នេហ៍ រឺមិត្តជាទីស្រលាញ់ ​សូម្បីអ្នកមានគុណក៏អាចទិញឲ្យបាន។ ពេលខ្លះរៀនប្តូរបរិយាកាស ដោយពាក់អាវម៉ូដដូចគ្នា យើងនឹងកាន់តែមានអារម្មណ៍ល្អ។

https://s5.kh1.co/__image/w=650,h=650,q=100/4a/4a0a3fddc3d6df8f2d30cc8e98fac5d11ceb8938.jpg

4. ទឹកអប់

ទឹកអប់៖ បង្កប់នូវភាពស្រស់ស្រាយ និងក្តីនឹករឭកជាពិសេស។ បើទិញជូននារី រឺបុរស ក៏រំភើបដែរ។ គាំទ្រផលិតផលក្នុងស្រុកក៏ល្អ ហើយបើបានចេញទៅក្រៅប្រទេស ឆ្លៀតៗទិញផ្ញើរមនុស្សជាទីស្រលាញ់ផងណា។

https://s5.kh1.co/__image/w=650,h=650,q=100/ca/cacc1e93fb2ebcce3b64c143de0d7e99b94ef147.jpg

5. សៀវភៅ

ភាគច្រើនអ្នកសិក្សា រឺជាអ្នកស្លុងអារម្មណ៍នឹងប្រឡោមលោក ពិតជាអរគុណអ្នកមិនតិចទេ។​ការសង្កេតរបស់អ្នកទៅលើចំណង់ចំណូលចិត្តរបស់គេ ជាជំហានដែលធ្វើឲ្យអ្នកកាន់តែទទួលបានភាពជឿជាក់ពីគេ។ កាន់សៀវភៅនោះកាលណា​ គេនឹងនឹកដល់អ្នកមិនតិចទេ។

https://s5.kh1.co/__image/w=650,h=302,q=100/d9/d9a8cbf84f4703b43cb1a37cd24af22604bcf547.jpg

បើអាច គួរសាកល្បងរកនឹកកាដូផ្សេងៗទៀតក៏បានណា៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T