​ នៅឆ្នាំក្រោយនេះ ​Apple គ្រោងនឹងបញ្ចេញទូរស័ព្ទ​ ៥ ​ម៉ូដែល

//s5.kh1.co/95/95a43b6d5e308227a812ada995377154dcf816e5.png
បច្ចេកវិទ្យា

 ០៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ យោងតាមការព្យាករណ៍ចុងក្រោយរបស់អ្នកវិភាគ Ming-Chi Kuo បានឱ្យដឹងថា Apple គ្រោងនឹង​បញ្ចេញអាវុធថ្មីគឺត្រកូល iPhone ចំនួន ៥ ម៉ូដែលនៅឆ្នាំ ២០២០។ លោក ​ Kuo បាននិយាយថា iPhone SE 2 ដែល​មានអេក្រង់ទំហំ ៤.៧ អ៊ីញនឹងត្រូវចេញលក់នៅត្រីមាសទីមួយនៃឆ្នាំ ២០២០ ហើយ ៤ ម៉ូដែលផ្សេងទៀតនឹងត្រូវចេញលក់នៅត្រីមាសទី ២ នៃឆ្នាំ ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​លោកបានបន្តទៀតថា ​ទូរស័ព្ទទាំង ៤ ​ម៉ូដែល​ ដែលនឹងចេញលក់នៅត្រីមាសទី ២ ឆ្នាំក្រោយនេះអាចនឹងដំណើរការដោយប្រព័ន្ធ 5G ដែលវាមានល្បឿនលឿន។​  

ចំណែកឯទូរស័ព្ទ iPhone SE 2 ​អាចនឹងមានរូបរាងស្រដៀង​ iPhone 8 មានអេក្រង់ទំហំ ៤.៧ អ៊ីញ មាន Touch ID និង Home Button ។  តែវាអាចនឹងមានប្រើបន្ទះឈីប A13 លឿនជាងមុននិងមាន RAM ទំហំ 3 GB ។ យោងតាមលោក Kuo បានឲ្យដឹងទៀតថា ទូរស័ព្ទ iPhone SE ដែលនឹងចេញនៅឆ្នាំក្រោយនេះ វាដូចគ្នាទៅនឹង iPhone SE ជំនាន់មុនឬស្រដៀងនឹង iPhone 8 ដែលវាមានកាមេរ៉ាតែមួយគ្រាប់នៅខាងក្រោយ។ ​

យោងតាមការប៉ាន់ស្មានរបស់លោក Kuo ​ទូរស័ព្ទ iPhone ដែលនឹងត្រូវចេញលក់នៅឆ្នាំក្រោយនេះមានដូចជា៖

ទូរស័ព្ទ iPhone SE ទំហំ ៤.៧ អ៊ីង៖ អេក្រង់ LCD, កាមេរ៉ាខាងក្រោយតែមួយ, គ្មាន​ 5G

ទូរស័ព្ទ iPhone 12 ទំហំ ៥,៤ អ៊ីញ៖ អេក្រង់ OLED, កាមេរ៉ាភ្លោះខាងក្រោយ, មាន 5G

ទូរស័ព្ទ iPhone 12 ទំហំ ៦,១ អ៊ីញ៖ អេក្រង់ OLED, កាមេរ៉ាភ្លោះខាងក្រោយ, មាន 5G

ទូរស័ព្ទ iPhone 12 Pro ទំហំ ៦,១ អ៊ីញ៖ អេក្រង់ OLED, កាមេរ៉ាក្រោយ ៣ គ្រាប់, មាន 5G

ទូរស័ព្ទ iPhone 12 Pro Max ទំហំ ៦,៧ អ៊ីញ៖ អេក្រង់ OLED, កាមេរ៉ាក្រោយ ៣ គ្រាប់, មាន 5G​

​លោករំពឹងថា ​ពួកវានឹងវាយលុកទីផ្សារចំនួន ៥ ដូចជានៅសហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េ និងចក្រភពអង់គ្លេស៕

គំរូទូរស័ព្ទ iPhone 12 Pro Max ដែលគេរំពឹងថានឹងចេញលក់ឆ្នាំក្រោយ
គំរូទូរស័ព្ទ iPhone 12 Pro Max ដែលគេរំពឹងថានឹងចេញលក់ឆ្នាំក្រោយ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T