ចាំដល់ណាទៀត! ស្មាតហ្វូនថ្មីរបស់ Huawei តម្លៃ 259 ដុល្លារ តែគុណភាពវិញកប់ខ្លាំង!

//s5.kh1.co/bc/bcb0fad5be52bc09823fe5b80bb527f0b1d05c8f.jpg
បច្ចេកវិទ្យា

 ០៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ២ បានបញ្ចេញអាវុធសំងាត់ថ្មីមួយទៀតរបស់ខ្លួន គឺ Huawei Y9s ដែលមានតម្លៃត្រឹមតែ ២៥៩ដុល្លារ ប៉ុណ្ណោះ ដើម្បីវាយលុកទីផ្សារស្មាតហ្វូនកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូនថ្មីរបស់ Huawei 
ស្មាតហ្វូនថ្មីរបស់ Huawei 

Huawei Y9s គឺចាប់ផ្ដើមទទួលការកុម៉្មង់ចាប់ពីថ្ងៃនេះទៅ សម្រាប់អ្នកដែលបានកុម្ម៉ង់ទុកនឹងទទួលបានស្មាតហ្វូននៅថ្ងៃទី ១២.១២.២០១៩ រួមជាមួយកាដូបន្ថែមកាតាបស្ពាយក្រោយ (Huawei Bagpack) និង​ស៊ីមកាត Smart លេខពិសេសផងដែរ។

ស្មាតហ្វូនថ្មីរបស់ Huawei 
ស្មាតហ្វូនថ្មីរបស់ Huawei 

ដើម្បីធ្វើការកុម៉្មងបានសូមទៅកាន់ Huawei Concept Store នៅតាមផ្សារទំនើប និងហាងលក់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នក។

ស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ Huawei នេះមាន២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និង ពណ៌គ្រីស្ទាល់ ដោយបានបំពាក់នៅទំហំ RAM 6GB រីឯ ROM វិញដល់ទៅ 128GB និងអាចបន្ថែមមែមម៉ូរីរហូតដល់ 512GB ទៀតផង។ កាន់តែពិសេស HUAWEI Y9s បំពាក់កាមេរ៉ា AI ក្រោយចំនួន៣គ្រាប់, ប្លង់ទូទៅ (Super Clear Camera) ទំហំ 48MP, ប្លង់ទូលាយ (Ultra Wide Angle) ទំហំ 8MP និងប្លង់ព្រាល (Depth Camera) ទំហំ 2MP ចំណែកកាមេរ៉ាមុខជាកាមេរ៉ាសែលហ្វី (Pop-up Selfie Camera) ទំហំដល់ទៅ 16MP ឯណោះ សម្រាប់ទំហំថ្មគឺ 4000 mAh ដែលអាចប្រើប្រាស់បានពេញ១ថ្ងៃ៕

ស្មាតហ្វូនថ្មីរបស់ Huawei 
ស្មាតហ្វូនថ្មីរបស់ Huawei 
ស្មាតហ្វូនថ្មីរបស់ Huawei 
ស្មាតហ្វូនថ្មីរបស់ Huawei 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/59/59c2c64f77ed96f2048bfbcd12bf9f979c26419a.jpg

កម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហម សម្ពោធទូរសព្ទម៉ូដែលថ្មីរបស់ Honor ម្សិលមិញនេះ សុទ្ធតែតារាម៉ូដែលស្អាតៗសង្ហារៗចូលរួម ជិះសុទ្ធតែឡានទំនើបម៉ាក mcla.ren

 ០៥-កក្កដា-២០២២ 
 ២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T