CNCC អេ អាយ អេ ខេមបូឌា និងក្លិប SPURS បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ ដោយជោគជ័យ!

//s5.kh1.co/89/89dfa82ab6a8d024d24badb59fa5f1f0a29d759a.jpg
សង្គម

 ០៦-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ គ្រូបង្វឹក​ពី​ក្លិបបាល់ទាត់ Tottenham Hotspur (“Spurs”) នៃក្របខណ្ឌ English Premier League បាន​មាន​វត្តមាន​នៅ​ក្នុង​​ប្រទេសកម្ពុជា ដើម្បីរៀបចំ «វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» លើកទី​បួន និងជាវគ្គបញ្ចប់​ផងដែរ។ កម្មវិធី​នេះជា​កិច្ច​ផ្តួច​ផ្តើម​ដំបូងគេ​បំផុតពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុ​ជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិន​សួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) រួម​គ្នា​ជាមួយ​ក្លិបបាល់​ទាត់ Spurs ព្រម​ទាំងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (“CNCC”)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ច​ផ្តួច​ផ្តើម​នេះបាន​ចាប់​ផ្តើម​ពី​ខែកុម្ភៈ ដើម​ឆ្នាំ​នេះ ដោយ​មាន​គោល​ដៅ​លើក​កម្ពស់​វិស័យ​បាល់​ទាត់​សម្រាប់​សហគមន៍​ថ្នាក់មូលដ្ឋាន​នៅ​កម្ពុជា តាមរយៈ​ការ​បណ្តុះ​បណ្តាល​ចំណេះជំនាញអភិវឌ្ឍកម្មវិធីសម្រាប់​យុវជនដល់គ្រូ​បង្វឹក​បាល់​ទាត់ក្នុង​ស្រុក។ បុព្វហេតុចំបង​នៃ​កិច្ច​ផ្តួចផ្តើមនេះ កើតឡើង​ចេញ​ពី​ការ​ប្តេជ្ញាចិត្តរបស់​ អេ អាយ អេ ខេមបូឌា ដើម្បី​ជំរុញឲ្យ​ប្រជាជនខ្មែរ​មាន​សុខភាព និង​ជីវិតកាន់តែប្រសើរ។

គ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិពីក្លិបបាល់ទាត់ Tottenham Hotspur ពីររូបគឺលោក Anton Blackwood និង Aaron Tillbrook បាន​មកកម្ពុជាជា​ច្រើន​ដងក្នុង​ឆ្នាំនេះ ផ្តល់​ការ​ហ្វឹក​ហាត់​ដល់​គ្រូបង្វឹក​ប្រមាណ ៥០​រូប​ ពី CNCC និងពី​ក្លិបនានា​ក្នុងក្របខណ្ឌខេមបូឌានលីគ។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ 
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ 

វគ្គបណ្តុះ​បណ្តាល​កាល​ពី​ខែកុម្ភៈ មិថុនា និង​ខែកញ្ញា​កន្លងទៅនេះ ផ្តោតលើវិធីសាស្ត្របង្កើត​បរិយាកាស​ហ្វឹកហាត់ដ៏ល្អ វិធីសាស្ត្រ​រៀបចំវគ្គហ្វឹកហាត់​សម្រាប់​ក្រុម​ក្មេងៗ វិធីសាស្ត្ររៀបចំកម្មវិធីបង្ហាត់ពិស្តារ វិធីសាស្ត្ររៀបចំវគ្គ៦សប្តាហ៍សម្រាប់​សហគមន៍ដោយ​ជោគជ័យផ្អែក​លើ​វិធីសាស្ត្រមុំបួន ដែល​ជាវិធីសាស្ត្រពិសេសមួយរៀបរៀង​ដោយ​ក្លិប Spurs ផ្ទាល់។

វគ្គចុង​ក្រោយ​នៃ​កម្មវិធីនេះ រួម​មាន​ទាំង​ការ​បណ្តុះ​បណ្តាល​ក្នុង​ថ្នាក់​រៀន និង​ការហ្វឹកហាត់​នៅ​ក្នុង​តារាង​បាល់ទាត់នៃ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ វគ្គនេះផ្តោត​លើ​ការ​ផ្សារ​ភ្ជាប់​វិធី​សាស្ត្រ​ទាំង​ឡាយ​ដែល​បានលើក​ឡើង​កន្លងមក ដើម្បី​ធានាថា​គ្រូ​បង្វឹក​ចូលរួម​អាច​អនុវត្ត​នូវ​កម្មវិធី​ហ្វឹក​ហាត់​ដែល​មាន​រចនាសម្ព័ន្ធត្រឹម​ត្រូវ​ សម្រាប់​ក្រុមយុវជននៃ​ក្លិបនីមួយៗរៀងៗខ្លួន​ក្នុង​ពេល​អនាគត។ ការ​អនុវត្ត​របស់​គ្រូ​បង្វឹក​នី​មួយៗ ក៏​ត្រូវ​បាន​វាយ​តម្លៃ​ផង​ដែរ។

គ្រូបង្វឹករបស់ Spurs លោក Anton Blackwood បានមានប្រសាសន៍ថា៖ 

«ពេល​យើង​មើល​លើ​ការ​ហ្វឹក​ហាត់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​នេះ យើង​ពិត​ជា​រីករាយ​ដែល​បាន​ឃើញ​គ្រូ​បង្វឹក​កម្ពុជា​ទទួល​បាន​បទពិសោធន៍​ថ្មីៗជាច្រើន។ មក​ដល់​ពេលនេះ យើង​បាន​ចែក​រំលែក​ជំនាញ​ និង​វិធីសាស្ត្របង្វឹក​មូល​ដ្ឋាន​ទាំង​ឡាយ។​ ដូច្នេះ នៅ​ក្នុង​វគ្គចុង​ក្រោយ​នេះ យើង​ពិនិត្យ​មើល​លើ​កម្មវិធីទាំង​មូលជា​ពិស្តារ និង​ផ្តោត​លើ​វិធីសាស្ត្រ​ល្អ​បំផុតក្នុង​ការ​អនុវត្ត​ជំនាញដែល​បាន​រៀន​កន្លងមក ក្នុង​ការ​បង្វឹក​ជាក់ស្តែង»។

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ 
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ 
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ 
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់សម្រាប់សហគមន៍ 

អេ អាយ អេ ខេមបូឌា អាច​រៀបចំ ​«វគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍» នេះ​បានដោយ​សារ​តែក្រុមហ៊ុននេះ​ជា​ដៃគូ​សាកលផ្លូវការ​របស់​ក្លិប​បាល់​ទាត់​ Spurs។ ជាផ្នែកមួយនៃការចាប់ដៃគូនេះ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍបាល់ទាត់សាកលបីរូបនៅទ្វីបអាស៊ី ដើម្បីគាំទ្រដល់ អេ អាយ អេ ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះចំណាប់អារម្មណ៍របស់ពួកគេនៅលើវិស័យបាល់ទាត់ ស្របពេល​នឹង​ការ​ជួយ​ឲ្យ​ពួក​គេទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ដែល​នេះគឺ​ជាការ​ប្តេជ្ញារបស់ អេ អាយ អេ ទាំងមូល។

លោកស្រី Pauline Teoh នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា៖

«ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេនៅលើពិភពលោក ដែលមានសាវតាប្រកបមោទភាពក្នុងការលើកកំពស់ការរស់នៅដោយសុខភាពល្អ យើងពិតជារីករាយណាស់ដែលយើងអាចអញ្ជើញគ្រូបង្វឹកលំដាប់ពិភពលោកពីក្លិប Spurs ដៃគូរបស់យើងមកកម្ពុជា និងជួយអភិវឌ្ឍបទដ្ឋានបាល់ទាត់សហគមន៍។ យើងប្តេជ្ញាចាប់យកតួនាទីយ៉ាងសកម្មលើការងាយជួយសហគមន៍របស់យើង ហើយសម្រាប់កម្មវិធីនេះ ជំនួយរបស់យើងផ្តោតលើការធ្វើឲ្យការហ្វឹកហាត់បាល់ទាត់ថ្នាក់សហគមន៍កាន់តែប្រសើរ និងផ្តោតលើការអភិវឌ្ឍទេពកោសល្យក្មេងៗ។ បើទោះបីជាកម្មវិធីបណ្តុះបណ្តាលមួយនេះបានមកដល់ទីបញ្ចប់ក៏ពិតមែន តែយើងត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំកិច្ចផ្តួចផ្តើមជាច្រើនផ្សេងទៀតនាពេលអនាគត ដែលផ្តល់គុណប្រយោជន៍ដល់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋខ្មែរ»៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T