មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូចិន កំពង់សម្លឹងមើលពីស្ថានភាពនៅខេត្តព្រះសីហនុ ដើម្បីវិនិយោគ និងជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ

//s5.kh1.co/03/037101f7ef0e769b62e867ff16e5fed21d82e41f.jpg
Khmerhome

 ០៦-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/28/2886d31ee1e4eba43bad3c66b108e29bb0c030da.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសីហនុ៖ នាយករងមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូចិន កំពង់សម្លឹងមើលពីស្ថានខេត្តព្រះសីហនុ ក្នុងគោលបំណងនាំសហគ្រាសវិនិយោគចិនមកវិនិយោគ និងជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅ ពេលអនាគតកាន់តែជិតស្និទ្ធ។

លោក ZHOU CHANGQING នាយករងមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូចិន ថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលបានអនុញ្ញាតិឱ្យគណ:ប្រតិភូចូលជួបពិភាក្សាការងារ សិក្សាឈ្វេងយល់អំពីស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ និងជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅ ពេលអនាគតកាន់តែជិតស្និទ្ធ និងនាំសហគ្រាសវិនិយោគចិនមកវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ។

https://s5.kh1.co/__image/w=650,h=434,q=100/03/037101f7ef0e769b62e867ff16e5fed21d82e41f.jpg

ការលើកឡើងខាងលើក្នុងជំនួបពិភាក្សាការងារជាមួយ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

លោក លៀម សុដា ស្វាគមន៍ប្រតិភូខេត្តជាំងស៊ូ និងបានប្រាប់ពីសក្តានុពល និងភូមិសាស្ត្រខេត្ត មានកំពង់ផែអន្តរជាតិទឹកជ្រៅ អាកាសយានដ្ឋាន​​អន្តរជាតិ កំពុងត្រូវបានពង្រីកបន្ថែម ឆ្លើយតបតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន មានកោះ៣២ ផ្លូវដែក តភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។

https://s5.kh1.co/__image/w=650,h=434,q=100/3a/3a17f62e6cb1e8de9efd9b0554d0fa5bd3bb8a3e.jpg

លោក អភិបាលរងបានបន្តថា ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ មានរោងចក្រ ២១១ និងសហគ្រាសធុនតូច និងមធ្យមចំនួន ១,០៣៧កន្លែង ស្រូបយកកម្លាំងពលកម្មជាង ៩ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៣ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ចពិសេស ។

ដោយឡែកវិស័យសំណង់ មានការរីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩នេះ មាន ៨១៦គម្រោង។ ជាការបន្ថែមរបស់អភិបាលរងដដែល លោគ ថា ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន ក៍ជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ លូ អូរ ប្រឡាយ ទឹកស្អាត អគ្គិសនី កាកសំណល់ បរិស្ថាន និងចរាចរណ៍ជាដើម។

https://s5.kh1.co/__image/w=650,h=434,q=100/72/72b1e6959db22f16863718cd75fd0ffab632c948.jpg

ស្ថិតក្នុងបរិយកាសនោះដែរ លោក នាយករងមន្ទីរពាណិជ្ជកម្ម បានឱ្យដឹងថា ខេត្តជាំងស៊ូ មានសេដ្ឋកិច្ចរីកចម្រើន និងបើកចំហរពាណិជ្ជកម្មក្រៅប្រទេសនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មមាន ៦ពាន់លានយាន់ ស្របពេលដែលប្រទេសចិនអនុវត្តគោលនយោបាយ ផ្លូវ១ ខ្សែក្រវ៉ាត់១ និងផ្លូវសូត្រសមុទ្រ អ្នកវិនិយោគខេត្តជាំងស៊ូ បានចេញទៅវិនិយោគនៅខាងក្រៅប្រទស។ លោក ថា ម្យ៉ាដោយសារសង្គ្រាមពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក អ្នកវិនិយោគចិនមកកាន់កម្ពុជាកាន់តែច្រើន។

លោកអភិបាលរងខេត្តដដែល បានឆ្លើយតបវិញថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណ:អភិបាលខេត្ត គឺគាំទ្រគោលនយោបាយ «ផ្លូវ១ ខ្សែក្រវ៉ាត់១ និងផ្លូវសូត្រសមុទ្រ» របស់ លោក ស៊ី ជីន​ពីង ហើយក៏ស្របនឹងគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ។

https://s5.kh1.co/__image/w=650,h=434,q=100/ad/adb3e95c3167a1c7c9424821628d8d3520651d5c.jpg

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ មានលក្ខណៈល្អមិនអាចកាត់ផ្តាច់ចេញពីការគាំទ្ររបស់រដ្ឋបាលខេត្ត ដែលមានសហគ្រាសខេត្តជាំងស៊ូ១៦០ បានផ្តល់ការងារជូនយុវជនប្រមាណជាង ២ម៉ឺននាក់ ពិសេសទៀតក្រុមហ៊ុន ហុងដូ ជាអ្នកសម្រប សម្រួលការងារបរិស្ថាន ក្លាយជាស្ពានក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ។ ជាការបន្ថែមរបស់ លោក ZHOU CHANGQING។

https://s5.kh1.co/__image/w=650,h=434,q=100/0c/0c188d67c26daeda1f55671bf2b581ced4eb4a29.jpg

ជាចុងក្រោយុ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ សង្ឃឹមថា ដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ របស់ លោក ZHOU CHANGQING នាយករងមន្ទីរពាណិជ្ជកម្ម ខេត្តជាំងស៊ូ និងប្រតិភូ នឹងទទួលបាននូវពត៌មានថ្មីៗ នៃការវិវឌ្ឍរបស់ខេត្ត និងពាំនាំយកនូវចំណុចល្អៗទៅបន្តផ្សព្វផ្សាយដល់វិនិយោគ ក៍ដូចជាអ្នកទេសចរចិន មកកាន់នៅខេត្តព្រះសីហនុ៕

ដោ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T