អ្នកណាមិនច្រណែន ពេលស្វាមីរបស់ ម៉ារីម៉ា សុខចិត្តអង្គុយចាំប្រពន្ធធ្វើខ្លួន គ្មានរអ៊ូសូម្បីបន្តិច

//s5.kh1.co/53/5382609edc02f33f282d27a98ea1fdaacbacad9f.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី ដ៏ល្បីល្បាញប្រចាំប្រទេសហ្វីលីពីន នាង Marian Rivera ហៅក្រៅថា ម៉ារីម៉ា បានធ្វើឲ្យហ្វេនៗ ចាំតាមដានពីជីវិតគ្រួសារ ដ៏ពោរពេញដោយសុភមង្គល ជាមួយនឹងស្វាមី និងកូនៗជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ម៉ារីម៉ា ត្រូវបានស្វាមីសង្ហា ចេះតាមយល់ចិត្តថ្នាក់ថ្នម មើលថែមិនឲ្យមានការទាស់ចិត្តទេ។ ជាក់ស្ដែង​ ថ្មីៗនេះដែរ តារាស្រីជនជាតិហ្វីលីពីនរូបនេះ បានបង្ហោះរូបថតមួយសន្លឹក ជាមួយស្វាមី នៅក្នុងហាងសាឡនមួយ មើលទៅយ៉ាងសាមញ្ញ តែពោរពេញដោយស្នាមញញឹម។

អ្វីដែលពិសេស តាមរយៈរូបថតមួយសន្លឹកនោះដែរ ស្វាមីរបស់ ម៉ារីម៉ា សុខចិត្តចំណាយពេលវេលាអង្គុយចាំភរិយា ធ្វើខ្លួនរាប់ម៉ោង គ្មានរអ៊ូសូម្បីមួយម៉ាត់។

ដោយឡែក ទោះជា ទង្វើបែបនេះមើលទៅ ធម្មតាមែនពិត តែបានធ្វើឲ្យអ្នកគាំទ្រ ទាំងអស់ឃើញហើយច្រណែន និងប្រាថ្នាចង់បានស្វាមីចេះយល់ចិត្ត គ្រប់បែបយ៉ាងបែបនេះណាស់៕

ម៉ារីម៉ា
ម៉ារីម៉ា
ម៉ារីម៉ា
ម៉ារីម៉ា
ម៉ារីម៉ា និងគ្រួសារ
ម៉ារីម៉ា និងគ្រួសារ
ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងស្វាមី
ម៉ារីម៉ា និងស្វាមី
ស្វាមីរបស់ម៉ារីម៉ា អង្គុយចាំនៅសាឡន
ស្វាមីរបស់ម៉ារីម៉ា អង្គុយចាំនៅសាឡន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T