រាជធានីភ្នំពេញ​ ៖  ​កញ្ញា​​​ជុំ​ ម៉ាយ៉ាវីន ​​អាយុ​២៨ឆ្នាំ​ ជាអ្នក​​ចម្រៀង​​​​និង​សម្តែង​​​កាយ​​កាយវិការ​​​ខារ៉ា​អូខេ​​ និង​​​​ចាប់​ពី​ដើម​​​ខែមីនា​ ឆ្នាំ​២០១២មក​ ​បាន​​ក្លាយ​ពិធី​​ការិនី​​​ជា​​ដៃគូ​​​​​ជាមួយ​លោកសុះ ម៉ាច ​​ក្នុង​​កម្មវិធី​​​«ជីវិត​​​​សិល្បៈ​​»នៃ​ស្ថានីយ​ទូរទស្សន៍​​ខ្មែរ​​ប៉ុស្តិ៍​លេខ៩ ។ ​កាលពី​​រាត្រី​​​ថ្ងៃទី​២១ ខែមីនា ​នាង​​​បានគាំង​បេះដូង​​តែ​​បាន​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​កាន់​គ្លីនិក​​​​ឯក​ជន​​មួយ​​ទាន់​ពេល​​​​វេលា ​​​។

​​​ការ​គាំង​បេះ​ដូង​​​​របស់​ នាងជុំ​​ ម៉ាយ៉ាវីន ​​​​តាម​ព័ត៌​មាន​​​​​ថា​ មិន​​មែន​ដោយ​សារ​​រឿង​ស្នេហា​ទេ គឺ​ដោយសារ​ជំងឺ​ប្រចាំ​កាយ​របស់​នាង​​​​​​តាំងពីកុមារ​ភាព​មក​គឺនាង​​មាន​ជំងឺ​​​ខ្សោយ​​បេះដូង​ ។ កញ្ញា​​​ជុំ​ ម៉ាយ៉ា​វីន​​ និយាយ​​ថា​​ ក្រោយ​​​​​​​ពី​​​​​​​គ្រូពេទ្យ​​​ខិតខំ​​​​ប្រឹង​ប្រែង​​​​​សង្គ្រោះ​​នាង​មកនាង​រួចផុតពី​​​​គ្រោះ​​ថ្នាក់​​ហើយ​ៗ​​នៅ​​រសៀល​​​ថ្ងៃទី​​២២ ​​មីនា នាង​បាន​​​វិល​ត្រឡប់​​ទៅផ្ទះ​​​​​​វិញ​​ ។ ​ ​​ទោះជា​​យ៉ាង​​​​ណា​ក្តី​ នាង​​នៅ​​​​ខ្សោយ​កម្លាំងមិនទាន់​​​អាចទៅ​​ច្រៀង​​​នៅ​​​មណ្ឌល​កម្សាន្ត​​​ទីក្រុង​​មាស​វិញ​​បាន​ទេ ។

កញ្ញា​​​​ជុំ ម៉ាយ៉ាវីន ​​​ឱ្យ​ដឹងថា ក្នុង​​ឆ្នាំ​២០១២​នេះ​នាង​ហាក់​ដូចជា​មាន​អារម្មណ៍​​​​ចង់​​ស្លៀក​​ពាក់​​​​​​​បែប​ប្រពៃណី​ខ្មែរ​ធ្វើ​​ពី​កំណាត់​​ហូល ផាមួង​ ។ ទាក់​ទងនឹង​​រឿង​​ប្រកាស​​រកគូ​​​ព្រេង​កន្លង​មក​​នោះ​​នាង​​​​​និយាយ​​​​ថា នាង​​​មាន​អាយុ​​​​​កាន់​តែ​​ច្រើន​​​​​ហើយ​​នាង​ចង់​​មាន​គូគាប់​​ភ្ជាប់​​​និស្ស័យ​​ដូច​​គេ​ឯង​​ដែរ តែមិន​​ដឹងថា យ៉ាងម៉េច​​ទេ ​គ្មាន​អ្នក​​​​ណា​គេ​​មើល​​ឃើញ​​​នាង​សោះ ។ ​​នាង​​និយាយ​​​ថា «​បើ​និយាយ​​​អួត​​បន្តិច​ទៅ​​រូប​សម្ផស្ស​​​​នាង​ខ្ញុំ​ក៏​​​​ស្រស់​​ស្អាត​ ហើយ​ជាតារា​ចម្រៀង​​​​​​មួយដួង​មាន​​កេរ្តិ៍​​ឈ្មោះ​​​​​ល្បី​​​គួរ​​​​សមដែរ​ តែ​​ហេតុអ្វីរក​ប្តី​​មិន​បាន? ​​ឬមួយ​​ក៏​ព្រហ្ម​លិខិត​​​មិន​ទាន់​​​​​កំណត់​​​វាសនា​​ផ្តល់​គូ​​ព្រេង​​​​ឱ្យ​​​?  ​​​នេះ​​មិន​មែន​​​​បាន​ន័យ​​ថា​គ្មាន​​​​គេ​​មក​​​សុំ​ស្នេហា​​នោះ​​ទេគឺ​​មាន​ច្រើន​​ណាស់​ដែរ តែ​​ភាគ​​ច្រើន​​បុរស​នោះ​​មាន​អាយុ​​​ក្មេង​​ជាង​នាង​​​ខ្ញុំ​​ ហើយ​នាង​​​ខ្ញុំ​​បដិសេធ​​មិន​ទទួល​​​នោះ​ទេ »។

កញ្ញា​​​​​​​ម៉ាយ៉ាវីន​​​ ​និយាយ​ថា​ ​បុរសដែល​​​​​នាង​​ត្រូវ​ការ​​យក​មក​​ធ្វើ​ជា​​ប្តី​នោះ​​​​ត្រូវ​មាន​អាយុ​​ចាប់ពី​​៤០ឆ្នាំ​​​​ឡើងទៅ​​  ​ហើយ​​មាន​ការងារ​​​​ធ្វើ​​​សមរម្យ​ ​​ស្រឡាញ់​​នាង​ ឪពុក​​ម្តាយ​​បងប្អូន​​នាង​និង​ស្រឡាញ់​​​​សិល្បៈ ​​ពីសេស​​​មិន​​ចេះ​ប្រចណ្ឌ​​ ទើប​នាង​​​​បើក​​បេះដូង​​​ទទួល​​យក ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]