ហេតុអី បានជាហាងប្រ៊េនធំៗលើពិភពលោក ឲ្យអ្នកទៅទិញតម្រង់ជួរគ្នា រាប់ម៉ោង ហើយអនុញ្ញាតឲ្យចូលម្តងតែ៥ ទៅ១០នាក់ តែប៉ុណ្ណោះ?

//s5.kh1.co/dd/dddc86cc43a6d043f89ec35dc27f195e53c18297.jpg
តារា & កម្សាន្ដ

 ០៦-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ នៅក្នុងយុគសម័យថ្មី ឆ្នាំ២០១៩ មនុស្សជាច្រើន តែងតែចង់បាននូវអ្វីដែលល្អប្រណីតសម្រាប់ខ្លួន មិនថា ការតែងខ្លួន សម្លៀកបំពាក់ របស់ប្រើប្រាស់ ដើម្បីជាក្តីសុខក្នុងជីវិត។ ដោយសារតែបែបនេះហើយ ទើបពួកគេ ព្យាយាមសន្សំលុយ ដើម្បីចង់បាននូវអ្វីដែលខ្លួនបានប៉ងស្រលាញ់ អស់កាលយ៉ាងយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គេចាប់អារម្មណ៍រឿងមួយថា តាមបណ្តាប្រ៊េនធំៗ លើពិភពលោក តែងតែឃើញ អតិថិជនឈរតម្រង់ជួរគ្នា ហើយមិនអនុញ្ញាត ឲ្យដើរចេញចូលរញ៉េរញ៉ៃនោះទេ។ ជាពិសេស មានបុគ្គលិកប្រុសម្នាក់ ចាំមើលការខុសត្រូវ នៅខាងមុខគ្នា យ៉ាងមុតមាំបំផុត។

ក្នុងនោះ មនុស្សភាគច្រើន បានឆ្ងល់ថា ហេតុអ្វីបានប្រ៊េនធំៗ មិនឲ្យអតិថិជន ចួលទៅគ្រប់គ្នា ដើម្បីមើលឃើញថា ហាងមានមនុស្សចូលទៅទិញច្រើន ហេតុអីឲ្យពួកគេ តម្រង់ជួរ ចូលម្តងៗម្នាក់ យ៉ាងដូច្នេះទៅវិញ។

សំណួរនេះ ត្រូវបានឆ្លើយដោយខាង អ្នកជំនាញខាងលក់ ក្នុងហាងប្រ៊េនធំម្នាក់ បាននិយាយថា៖

តាមពិតទៅ អ្នកនិយាយពិតជាស្រួល តែធ្វើ និងជួបផ្ទាល់ ពិតជាពិបាក ព្រោះថា នៅពេលអតិថិជន សម្រុកចូលកាន់តែច្រើន វានឹងភាពចលាចលច្រើន និងពិបាកគ្រប់គ្រងខ្លាំង។ ជាពិសេស ហាងប្រ៊េនៗ​ធំ គេត្រូវការសេវាកម្ម និងរបៀបរបបល្អ ដោយគេកំណត់ឲ្យ អតិថិជន ត្រូវតម្រង់ជួរគ្នា ហើយត្រូវអនុញ្ញាតម្តង តែចន្លោះ៥នាក់ ទៅ១០នាក់តែប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត ផ្លូវចូលហាង ក៏ត្រូវឲ្យតែដើរតែមួយច្រក ដោយមានការមើល និងយាមកាមយ៉ាងតឹងរឹងបំផុត។ ការរៀបចំបែបនេះ គេចង់ឲ្យ ហាងចេញមកស្តង់ដារល្អ និងអាចគ្រប់គ្រង ផ្នែកសេវាកម្ម ទទួលភ្ញៀវបានយ៉ាងឥតខ្ចោះ៕

រូបភាពតំណាង
រូបភាពតំណាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T