សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ចប់កិច្ចពិភាក្សាស្តីពីបន្ទុកការពារជាតិដោយគ្មានកិច្ចព្រមព្រៀង

//s5.kh1.co/a7/a79e423637f7a7cae32cbd30dec39ef0920f094a.jpg
សង្គម

 ០៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

សេអ៊ូល៖ នៅក្នុងជំនួបលើកទី៤ស្តីពីការចែករំលែកបន្ទុកការពារជាតិរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងសំខាន់ៗអ្វីឡើយ នេះបើយោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​យោងតាមគេហទំព័រសារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង Tongil News បានរាយការណ៍ថា កិច្ចពិភាក្សាក្នុងរយៈពេលពីរថ្ងៃនៅវ៉ាស៊ីនតោនស្តីពីកិច្ចព្រមព្រៀងលើវិធានការពិសេសបានចាប់ផ្តើមនៅថ្ងៃអង្គារ ហើយបានបញ្ចប់ទៅវិញនៅថ្ងៃពុធ។

គួររម្លឹកដែរថាកាលពីខែវិច្ឆិកា កិច្ចចរចាលើកទី៣បានបញ្ចប់ភ្លាមៗ​ខណៈដែលសហរដ្ឋអាមេរិកបានទាមទារទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារសម្រាប់ចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង។ កិច្ចពិភាក្សាបន្ទាប់ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនារដ្ឋធានីសេអ៊ូល នៅពាក់កណ្តាលខែធ្នូ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា ទីក្រុងសេអ៊ូលគួរបង់ប្រាក់បន្ថែមដល់កងទ័ពសហរដ្ឋអាមេរិកនៅលើឧបទ្វីបនេះ។

នៅថ្ងៃអង្គារនេះនាឱកាសនៃជំនួបជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីការពារប្រទេសកូរ៉េខាងត្បូង។ ថ្លែងពីទីក្រុងឡុងដ៍ លោក ត្រាំ លើកឡើងថា "កាលពីឆ្នាំមុនខ្ញុំបានស្នើសុំឱ្យពួកគេបង់ប្រាក់បន្ថែម ហើយពួកគេក៏បានយល់ព្រមដែរ" ។

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានសន្យារក្សាជំហការពារជាតិរួមគ្នា ដើម្បីប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T