Mazda ប្រកាសចេញឡានថ្មី ២ ម៉ូដែលព្រមៗគ្នាកាលពីយប់មិញ! (មានវីដេអូ)

//s5.kh1.co/eb/eb5ff34f41f9c444dd239637644e2b6da417cfff.jpg
សង្គម

 ០៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី០៤ ខែ​ធ្នូ​ កន្លង​ទៅ​​ ក្រុមហ៊ុន Mazda Cambodia បាន​ប្រារព្ធ​កម្មវិធី​​​ដ៏​អធិកអធម​​មួយ​ ដើម្បី​ប្រកាស​ចេញ​រថយន្ត​ស៊េរី​ថ្មី​ ដល់​ទៅ ២ ម៉ូដែល​ក្នុង​ថ្ងៃ​តែ​មួយ ដែល​​មាន​ការ​ចូល​រួម​​ពី​ទូតសុឆន្ទៈរបស់ក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា ​លោក ខេមរៈ សិរីមន្ត និង​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​​ សរុបជិត ១ពាន់នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 
កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 

រថយន្ត​ដែល​បាន​ប្រកាស​ចេញ​ គឺ​សុទ្ធ​តែ​ប្រភេទ SUV និង​ជា​ស៊េរី​ចុង​ក្រោយ​ឆ្នាំ២០២០ ដោយ​ម៉ូដែល The All New Mazda CX-30ឆ្នាំ២០២០ គឺ​មាន​តម្លៃ​ ៥៦,០០០ ដុល្លារ និង​ម៉ូដែល CX-8 ឆ្នាំ២០២០ ​គឺ​មាន​តម្លៃ ៧៤,០០០ ដុល្លារ

បើយោងតាមប្រសាសន៍របស់​អ្នកស្រី អ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អេច ជី ប៊ី អូតូ​ ខូអិលធីឌី បានឱ្យដឹងថា៖

«រថយន្ត The All New Mazda CX-30 ជំនាន់ទី៧ ស៊េរី​ឆ្នាំ២០២០ បាន​បង្កេីតមកថ្មី និងមុខមាត់​ទាក់ទាញនេះ កាន់តែ​ទំនើប ស្រស់ស្អាត ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយៈការបង្កេីតរូបរាងថ្មី ភាពទំនើបនៃគំនិតរចនាបថ និងបច្ចេកវិទ្យាទំនេីបៗ​ដេីម្បីបង្កេីននូវសុវត្តិភាពរថយន្ត។ ផ្នែក​​ប៉ាណាខាងមុខមានលក្ខណៈជាសំណាញ់​ រឹងមាំ ស្រស់ស្អាត អមជាមួយកាងដ៏លេចធ្លោ និង​អំពូលភ្លេីងអូតូ LED  (Adaptive LED Headlight) និង​ភ្លេីងរត់បំភ្លឺផ្លូវពេលថ្ងែ Day Running LED light»។

កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 
កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 

The All New Mazda CX-30 ជំនាន់ទី៧ រូបរាង​ថ្មី​ដែល​លក់​នៅ​ប្រទេសកម្ពុជា​ជា​ប្រភេទ High Option មាន​ម៉ាស៊ីន​​សាំង​ចំណុះ 2.0 លីត្រ​ Sky activ engine មានស៊ីឡាំងចំនួន៤ ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ លេខអូតូ ​និង ៦លេខដៃ ហើយ​ផលិត​ និងនាំចូលពីប្រទេសជប៉ុន​ផ្ទាល់​ ។ រថយន្ត​នេះបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី​​ GVS plus ដេីម្បីបង្កេីនលំនឹងក្នុងការបើកបរ លេីសពីប្រព័ន្ធ​​សុវត្ថិភាព​ផ្សេងៗ និងកាត់បន្ថយពុលឡាន ប្រព័ន្ធ Mazda Radar Cruise Control, ​​smart city brake support ​ប្រព័ន្ធ Land Keep Assist Land departure warning system Driver Attention Alert ប្រព័ន្ធ​​ Electric Parking Brake with Auto hold បូក​រួម​ពោង​សុវត្ថិភាព​ចំនួន៧​ កាមេរ៉ាសុវត្ថិភាព​​ ៣៦០ដឺក្រេ អាច​មើលជុំវិញរថយន្តទាំងមូល។

កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 
កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 

The All New Mazda CX-30 ជំនាន់ទី៧ ក៏​មាន​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដោយបំពាក់នូវប្រព័ន្ធប្រើ​ប្រាស់​ដូច​ជា Smart Key Sensor មុខ​ក្រោយ​ជំនួយ​ដល់​ការ​ចូល​ចត ​ផ្លិត​ទឹក​ Auto និងដំណើរការស្វ័យប្រវត្តិទៅតាមការកំណត់ កៅអី​អង្គុយ​អ្នក​បើកបរ​​មាន​ប៊ូតុង​អាច​សារ៉េ​បាន​ ៧បែប​និង​អាចជ្រេីសរេីសកំណត់កៅអី memory seat ដល់ទៅ៤នាក់ និងមាន​Mazda Connectivity  Car Play/Android Auto​ ជាមួយ Speaker Bose ចំនួន ៧គ្រាប់ ដែលផ្តល់នូវសំលេងពីរោះរណ្តំ​ លេីសពីរថយន្តផ្សេងៗទៀត​។ ចំណែកពូកស្បែកពណ៌សស្រស់ស្អាត Premium​​ leather ទន់ ហើយចំណុចនីមួយៗនៃរថយន្ដ Mazda សេ៊រីថ្មីនេះដែរ សុទ្ធសឹងតែរចនាឡើងដោយភាពឥតខ្ចោះ នាំមកនៅភាពសប្បាយរីករាយក្នុងការបើកបរ ភាពទាន់សម័យ និងកាន់តែមានសុវត្ថិភាព។​​

កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 
កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី ២ម៉ូដែលជាផ្លូវការពី Mazda 

ចំណែក​ម៉ូដែល CX-8 ឆ្នាំ ២០២០ មាន​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ​ជា​ម៉ាស៊ីន​មាន​បច្ចេកវិទ្យា Sky Activ ដែល​ស៊ី​ប្រេង​តិច​​ដោយ​ក្នុង​ ១០០ គ.ម ស៊ី​ប្រេង​ប្រហែល ៧លីត្រ​ ប៉ុណ្ណោះ។ ម៉ាស៊ីន​នេះ​ភ្ជាប់​នឹង​​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៦វគ្គ ជា​មួយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន (ប៉ុង​ពីរ)។

CX-8 ស៊េរី​ថ្មី​អាច​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​អ្នក​បើកបរ​ និង​អ្នក​ដំណើរ​ដោយ​សារ​វា​មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​ទំនើប​ មិន​ខុស​ពី​ម៉ូដែល CX-30 ឆ្នាំ២០២០ ខាង​លើ​ឡើយ។ បច្ចេកវិទ្យា​សុវត្ថិភាព​មាន​ដូច​ជា ​ហ្វ្រាំង ABS និង EBD ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត TCS ប្រព័ន្ធ GVC Smart City Brake Support Lane Departure  Warning Driver  Attention Alert  Lane Keep Assit  Rear Cross ​Traffic Alert បូក​រួម​ពោង​សុវត្ថិភាព ៦ និង​កាមេរ៉ា​មើល​ឃើញ​​ជុំវិញ ៣៦០ ដឺក្រេ ជា​ដើម។​​

កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី២ម៉ូដែលជាផ្លូវការ ពី Mazda 
កម្មវិធីប្រកាសចេញរថយន្តស៊េរីថ្មី២ម៉ូដែលជាផ្លូវការ ពី Mazda 

បច្ចេកវិទ្យា​ទំនើបៗ​​ជា​ច្រើន​ទៀត​ ដែល​មាន​លើ CX-8 ស៊េរី​ថ្មី​​ មាន​ដូច​ជា Smart Key  Sensor មុខ​ក្រោយ​ជំនួយ​ដល់​ការ​ចូល​ចត ម៉ាស៊ីន​ត្រជាក់​ចែក​ចេញ​ជា ៣តំបន់ កៅអី​​ជួរ​ក្រោយ​មាន​រន្ធ USB​ សម្រាប់​សាក​ថ្ម​ឧបករណ៍​នានា កៅអី​កម្ដៅ​សម្រាប់​អ្នក​បើកបរ​ និង​អ្នក​ដំណើរ​ខាង​មុខ កៅអី​អង្គុយ​អ្នក​បើកបរ​មាន​ប៊ូតុង​អាច​សារ៉េ​បាន​ច្រើន​បែប មាន Mazda Connectivity  Car Play/Android Auto ជា​មួយ Speaker Bose ចំនួន១០គ្រាប់ ដែល​ផ្ដល់​នូវ​សម្លេង​ពីរោះ​រណ្ដំ និង​ចំណុច​ទំនើប​ៗ​ជា​ច្រើន​ទៀត។

សម្រាប់​ព័ត៌មាន​បន្ថែមអាច​ទាក់ទង​ទៅ៖
- ផ្ទះលេខ ៣៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ លេខ​ទូរស័ព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។
- ផ្ទះ​លេខ ៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌ​ចំការ​មន ភ្នំពេញ លេខទូរស័ព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬ​ចូល​ទៅ​ផេក​ហ្វេស​ប៊ុក Mazda Cambodia៕​​​​​​​​​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T