ផ្សែងអ័ព្ទកាន់តែក្រាស់កំពុងគ្របដណ្ដប់ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី

//s5.kh1.co/22/22dff960114fdc3541773e18f6aeeae999479346.jpg
សង្គម

 ០៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អូស្ត្រាលី៖ ផ្សែងអ័ព្ទយ៉ាងក្រាស់កំពុងគ្របដណ្ដប់ទីក្រុងស៊ីដនី ហើយវាអាចនៅបន្តកើតមានជាច្រើនថ្ងៃទៀត។ ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales បានបង្កជាផ្សែងនិងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីក្រុងស៊ីដនី។ ភ្លើងឆេះព្រៃបានសម្លាប់មនុស្ស៤នាក់និងបានបំផ្លាញផ្ទះសម្បែងអស់ជាង៤០០ខ្នងចាប់តាំងពីដើមខែវិច្ឆិកាមក ហើយភ្លើងនៅតែបន្តឆេះក្នុងរដ្ឋ New South Wales, Victoria, South Australia និង Queensland។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីក្រុងស៊ីដនីស្ថិតនៅក្រោមផ្សែងអ័ព្ទយ៉ាងក្រាស់
ទីក្រុងស៊ីដនីស្ថិតនៅក្រោមផ្សែងអ័ព្ទយ៉ាងក្រាស់

ឥឡូវអាជ្ញាធរកំពុងធ្វើការយ៉ាងសកម្មដើម្បីពន្លត់ភ្លើងជាង១៤០កន្លែងទូទាំងរដ្ឋ New South Wales ប៉ុន្តែកំលាំងខ្យល់បក់បានជួយឲ្យការឆេះកាន់តែរីករាលដាលខ្លាំងឡើង។ ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យនៅរដ្ឋ New South Wales បានឲ្យដឹងថាពួកគាត់មានការលំបាកក្នុងការពន្លត់ភ្លើងនេះណាស់ ដោយសារវាមានទំហំធំពេក ហើយភ្លើងកំពុងរាលដាលទៅតំបន់សហគមន៍ដទៃទៀតហើយ។ ឥឡូវនេះទីក្រុងស៊ីដនីបានជាប់ចំណាត់ថ្នាក់ទី១៥នៅលើតារាង Air Visual ដែលបង្ហាញពីទីក្រុងដែលមានការបំពុលខ្យល់អាកាសខ្លាំងបំផុតនៅលើពិភពលោក។

ក្រុមពន្លត់អគ្គីភ័យកំពុងពន្លត់ភ្លើងឆេះព្រៃក្នុងរដ្ឋ New South Wales
ក្រុមពន្លត់អគ្គីភ័យកំពុងពន្លត់ភ្លើងឆេះព្រៃក្នុងរដ្ឋ New South Wales

ភ្លើងឆេះព្រៃជារឿងធម្មតាដែលកើតមាននៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះកើតមានលឿនជាងធម្មតាជាមួយនឹងសីតុណ្ហភាពរហូតដល់៤០អង្សាជាង។ ភ្លើងឆេះព្រៃនេះបានទម្លាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីគឺលោក Scott Morrison ហើយរូបគាត់ត្រូវបានរិះគន់ពីរឿងមិនបានទប់ស្កាត់ពីផលលំបាកនៃការប្រែប្រួលអាកាសធាតុ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T