កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ជាទីផ្សារលក់ផលិតផលកសិកម្មអនឡាញ!

//s5.kh1.co/7e/7e2bb7c961fc8c1619411eaf6282cd2a8d65230d.jpg
សង្គម

 ០៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ នឹងជួយឲ្យកសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មងាយស្រួលលក់ជាងមុន ចំណាយតិច ចំណេញពេលវេលា បង្កើនការលក់ ជាពិសេសធ្វើឲ្យអតិថិជនស្គាល់ផលិតផលរបស់អ្នកកាន់តែទូលំទូលាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសិក្ខាសាលាស្តីអំពី «កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ សម្រាប់អ្នកផ្គត់ផ្គងផលិតផលកសិកម្ម និងវឌ្ឍនភាពនៃកម្មវិធីទូរស័ព្ទដៃទន្លេសាប» ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនដូចជា កសិករ អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម អ្នកលក់ផលិតផលកសិកម្ម អ្នកជំនាញបច្ចេកទេសកសិកម្ម ស្ថាប័នក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាច្រើនផងដែរ។



សិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ
សិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ

សិក្ខាសាលានេះរៀបចំឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងគោលបំណងជួយផ្សព្វផ្សាយពី កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ថ្មីមួយនេះ ដែលបង្កើតឡើងដើម្បីជួយជម្រុញការដាក់លក់ផលិតផលកសិកម្មសម្បូរបែប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទីផ្សារអនឡាញ។ កសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម អាចចុះឈ្មោះដោយផ្ទាល់នៅលើ កម្មវិធីទូរស័ព្ទដៃទន្លសាបអ្នកលក់ ដើម្បីលក់ផលិតរបស់ខ្លួន អាចទទួល និងគ្រប់គ្រងការបញ្ជាទិញផលិតផលរបស់ខ្លួនដោយផ្ទាល់ តាមកម្មវិធីនេះដាក់លក់គ្រប់មុខផលិតផលតាមអនឡាញបានយ៉ាងងាយស្រួល ធ្វើការផ្សព្វផ្សាយ និងលក់ផលិតផលទៅកាន់ទីផ្សារធំទូលាយជាងមុន ព្រមទាំងបង្កើនបរិមាណលក់ និងអតិថិជនកាន់តែប្រសើរឡើង។

សិក្ខាសាលាស្តីអំពី  កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ
សិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ

សម្រាប់ កម្មវិធីទូរស័ព្ទដៃទន្លេសាប ដែលជាកម្មវិធីផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជា ដែលបានដាក់ឲ្យប្រើប្រាស់កាលពីដើមឆ្នាំ២០១៩ ទោះក្នុងរយៈពេលខ្លីក៏ពិតមែន តែកម្មវិធីនេះកំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ជាច្រើនមានចំនួនជិត១ម៉ឺននាក់ ពិសេសគឺកសិករ និងអ្នកគំាទ្រផលិផលកសិកម្មក្នុងស្រុកតែម្តង។

សិក្ខាសាលាស្តីអំពី  កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ
សិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ

គោលបំណងនៃអ្នកប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃទនេ្លសាប ភាគច្រើនបំផុត គឺដើម្បីរៀនពីបច្ចេកទេសកសិកម្មពីការដាំដំណាំ និងចញ្ចឹមសត្វ ទទួលព័ត៌មានទីផ្សារ និងដំណោះស្រាយផ្សេងៗ ពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្មពីអ្នកជំនាញ ទទួលបានការចែករំលែកបទពិសោធន៍ពីកសិករជោគជ័យ តម្លៃផលិតផលកសិកម្ម អ្នកផ្គត់ផ្គង់សម្ភារៈឧបករណ៍កសិកម្ម និងព័ត៌មានពីសេវាហិរញ្ញវត្ថុផ្សេងៗផងដែរ។ វឌ្ឍនភាពនៃ កម្មវិធីទូរស័ព្ទដៃទន្លេសាប នេះនឹងរួមបញ្ចូលមុខងារបន្ថែមមួយចំនួនរួមមាន អ្នកប្រើប្រាស់នឹងទទួលបានព័ត៌មានពីបំរែបំរួលអាកាសធាតុ បញ្ជាទិញគ្រប់មុខផលិតផលកសិកម្មបានតាមតម្រូវការ ព្រមជាមួយការដឹកជញ្ជូនដល់ទីកន្លែងផងដែរ។

កម្មវិធីទូរស័ព្ទដៃទន្លេសាប ទាំងពីរនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (iOS) និង Play Store ប្រព័ន្ធ Android

សិក្ខាសាលាស្តីអំពី  កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ
សិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា៖

«ដោយសារកម្មវិធីទូរស័ព្ទដៃទន្លេសាប មានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់ និងមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិជាច្រើននោះ អេ អឹម ខេ បានសម្រេចបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ថ្មីមួយទៀត ដើម្បីជួយគាំទ្រដល់ការលក់របស់អ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម និងអ្នកទិញផងដែរ។ យើងសង្ឃឹមថា កម្មវិធីទូរស័ព្ទដៃទន្លេសាបអ្នកលក់ ដែលទើបបង្កើតឡើងនេះនឹងក្លាយជាទីផ្សារអនឡាញមួយ ដែលអាចជួយកសិករខ្មែរយើងពង្រីកទីផ្សារបានធំជាងមុន និងអាចបង្កើនប្រាក់ចំណូលឲ្យបានប្រសើរជាងមុន តាមរយៈការផ្សារភ្ជាប់រវាងតួអង្គនៃខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មពីអ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបគ្នា ព្រោះ អេ អឹម ខេ ផ្តួចផ្តើមបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង គឺដើម្បីជួយលើកម្ពស់វិស័យកសិកម្មនៅកម្ពុជា និងកាត់បន្ថយភាពក្រីក្រផងដែរ»។

សិក្ខាសាលាស្តីអំពី  កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ
សិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ

កម្មវិធីទូរស័ព្ទដៃទន្លេសាប ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោងមូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA  SNV  IB Sweden និង BoP Inc. និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID ហើយគម្រោងមានគោលដៅសំខាន់បំផុត គឺដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មដែលស្របទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងសម័យបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹងផ្នែកកសិកម្មដល់កសិករកម្ពុជាផងដែរ។

សិក្ខាសាលាស្តីអំពី  កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ
សិក្ខាសាលាស្តីអំពី កម្មវិធីទូរស័ព្ទដៃទីផ្សារអនឡាញ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី និងចាប់ផ្តើមពង្រីកសេវាផ្ទេរប្រាក់តាំងពីឆ្នាំ២០១១ មកម្ល៉េះ។ គិតត្រឹមខែតុលា ឆ្នាំ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥,០០០ កន្លែង នៅទូទាំងប្រទេស។

អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/32/32c3d410d47ff8465d5f19d9452a2db197f5c852.jpg

ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត!

 ១៥-វិច្ឆិកា-២០២១ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T