សាវីន ហ្វីលីព រំឭក​កាលខ្លួន​ក្លាយជា អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់ សាន ផានិត កាលពី​២០ឆ្នាំ​មុន!

//s5.kh1.co/1e/1e6eb1d7a468d1b11cbf4c5d767a15636dc400ba.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ទស្សនិកជនមានការចាប់អារម្មណ៍ បន្ទាប់ពីតារាសម្ដែងជើងចាស់ ពោរពេញទៅដោយទេពកោសល្យ លោក សាវិន ហ្វីលីព បានរំឭករឿងកាលពី២០ឆ្នាំមុន ដែលលោក គឺជាអ្នកគាំទ្រផ្កាប់មុខ របស់តារាចម្រៀងលោក សាន ផានិត ហើយធ្វើឲ្យលោករឹតតែងប់ងល់លើលោក សាន ផានិត បំផុតនោះ តាមរយៈបទចម្រៀងដ៏ល្បីរបស់លោក គឺ បទ«ទូរសព្ឌ័ប្រាប់ផង»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាសម្ដែងជើងចាស់លោក សាវីន ហ្វីលីព បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក បង្ហាញពីភាពស្និទ្ធស្នាល រវាងលោក និងលោក សាន ផានិត ដែលជាមិត្តភិក្តរួមអាជីព និងបានភ្ជាប់ដោយសំណេរថា «កាលពីជាង ២០ឆ្នាំមុន ខ្ញុំនៅជាយុវជនឈាមរាវ ខ្ញុំធ្លាប់ជា Fan (អ្នកគាំទ្រ) ផ្កាប់មុខរបស់លោក សាន ផានិត ជាពិសេសគឺងប់ងល់ស្ដាប់បទ «ទូរសព្ឌ័ប្រាប់ផង» របស់គាត់តែម្ដង។ ខ្ញុំដឹងច្បាស់ថា បទនេះគឺជារឿងពិតមួយ ដែលគាត់សរសេរពីអារម្មណ៍ពិត របស់គាត់ពេលដែលគាត់ចាប់ផ្ដើមមលង់ស្នេហ៍ នឹងតារាសម្ដែងស្រីល្បី​ឈ្មោះម្នាក់»។

តាមរយៈការបង្ហាញសាររបស់លោក សាវីន ហ្វីលីព មិនត្រឹមតែបើកកកាយពីអតីតកាលរបស់ខ្លួន​ ជាមួយនឹងតារាចម្រៀង សាន ផានិត ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្នេហា​ កាលពីដំបូងរបស់លោក សាន ផានិត ទៀតផង ខណៈដែលពេលនោះ គេក៏ដឹងដែរថា លោក សាន ផានិត ត្រូវបាន​សង្ស័យថា មានស្នេហាយ៉ាងផ្អែមល្ហែម ជាមួយនឹងតារាសម្ដែង កញ្ញា កែវ នីសា ដែលធ្វើឲ្យអ្នករស់នៅក្នុងសង្គមសិល្បៈ និងមហាជនចាប់អារម្មណ៍គ្រប់ៗគ្នា។

នេះបង្ហាញឲ្យឃើញ​ពីចំណងមិត្តភាពដ៏យូរអង្វែង របស់តារាសម្ដែង លោក សាវីន ហ្វីលីព និងតារាចម្រៀងលោក សាន ផានិត ទោះបីមានរយៈកាលយូរឆ្នាំមកហើយក្ដី តែមិត្តភាព និងក្ដីស្រឡាញ់ របស់អ្នកទាំងពីរ នៅតែរក្សាបាន​តាំងពីធ្លាប់ជាអ្នកគាំទ្រផ្កាប់មុខ ក្លាយទៅជាមិត្តភិក្តដ៏ស្និទ្ធស្នាលនឹងគ្នា៕

https://s5.kh1.co/__image/w=650,h=488,q=100/5d/5d103bc30c4321e0657942bc71ddb2c2a1ac31f2.jpg
https://s5.kh1.co/__image/w=503,h=555,q=100/4b/4b4ceb163a5e2ca155a6c01f3ae90c42d463a401.jpg
https://s5.kh1.co/__image/w=650,h=867,q=100/2a/2a26aeba05a8a758963524ac4a3428d32e89d4e4.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T