vivo NEX 3 គឺជាស្មាតហ្វូនលេងហ្គេមដ៏ខ្លាំងក្លាបំផុត ក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្ររដូវកាលថ្មី PUBG MOBILE Club Open 2019 Fall Split!

//s5.kh1.co/6f/6ffa143b8b2886801c682d6f181a5f9adaf8b0d6.jpg
បច្ចេកវិទ្យា

 ០៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន vivo ដែលជាម្ចាស់ឧបត្ថម្ភជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្ររដូវកាលថ្មី PUBG MOBILE Club Open 2019 Fall Split បានផ្តល់នូវសមត្ថភាពកាន់ តែខាំ្លងក្លាបន្ថែមទៀតសម្រាប់អ្នកលេងហ្គេមជាច្រើន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2019 ដល់ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ ក្រុមហ៊ុនដែលនាំមុខគេនេះ បាននាំយកនូវស្មាតហ្វូនស៊េរីថ្មី NEX 3 ដែលមានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការជួយពួកគេនៅក្នុងការលេងហ្គេមបានយ៉ាងរលូនបំផុត។ នៅក្នុងការប្រកួតនេះមាន 16 ក្រុម ដែលនឹងធ្វើការប្រកួតដើម្បីដណ្តើមយកប្រាក់រង្វាន់សរុបដល់ទៅ 2.5 លានដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split

NEX 3 គឺជាស្មាតហ្វូនថ្នាក់ប្រណិត Flagship ម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo ស្ថិតនៅក្នុងគ្រួសារនៃត្រកូល NEX series ហើយបើក្រឡេកមើលទៅលើការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះវិញ គឺពិតជាមានភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេជាច្រើនទៀត ដែលនឹងធ្វើការពង្រឹងទៅលើសមត្ថភាពរបស់អ្នកលេងហ្គេមអោយឈានទៅដល់កម្រិតកំពូលនៅក្នុងការប្រកួតនេះថែមទៀត។ ស្មាតហ្វូន NEX 3 ភ្ជាប់ជាមួយនឹងមុខងារ Gaming Optimizer ដែលធ្វើការបង្កើនល្បឿនទៅលើការលេងហ្គេមកាន់តែប្រសើរជាងមុន និងអស្ចារ្យជាងមុនដែលពួកគេនឹកស្មានមិនដល់។

  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split
  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split

ការភ្ជាប់ជាមួយនឹងមុខងារក្នុងការលេងហ្គេមកាន់ខ្លាំងក្លាជាងមុនសម្រាប់ជួយអោយអ្នកលេងហ្គេមឈ្នះក្នុងការប្រកួត

ស្មាតហ្វូនស៊េរីថ្មី NEX 3 នេះមានការ Upgrade ទៅលើមុខងារក្នុងការលេងហ្គេមជាច្រើនតាមរយៈការផ្តល់នូវ Functions ជាច្រើនដូចជា Multi-Turbo Engine ដែលមានការបញ្ចូលគ្នានូវ Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យមិនធម្មតានោះទេ។

ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹងមុខងារ Turbo Mode ដែលរចនាឡើងយ៉ាងពិសេសសម្រាប់ហ្គេម PUBG MOBILE នេះ។ នៅពេលដែលមុខងារនេះបើកដំណើរការនោះ សម្រាប់មុខងារ Display Optimization នឹងធ្វើការទ្រទ្រង់ដល់ទៅកម្រិត PUBG MOBILE ជាមួយនឹងកម្រិត frame rate ខ្ពស់ក្នុងការប្រើប្រាស់ថែមទៀត។ នេះគឺជាមុខងារផ្តាច់មុខដែលជាការសហការគ្នារវាងក្រុមហ៊ុនVIVO និងក្រុមហ៊ុន PUBG MOBILE ។ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងមុខងារ Ultra Game Mode ដែលធ្វើការបិទទៅលើ messages និង alerts ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើការផ្តោតតែទៅលើការលេងហ្គេមនឹងធ្វើអោយពួកគេទទួលបានជ័យជំនះផងដែរ។

  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split
  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split

កាមេរ៉ា 3 គ្រាប់ខ្លាំងក្លាក្នុងការថតរូបភាពដ៏អស្ចារ្យ

សម្រាប់មុខងារកំពូលៗជាច្រើនទៀតនៅលើស្មាតហ្វូន NEX 3 នេះមានដូចជា ការប្រើប្រាស់ជាមួយនឹងអេក្រង់ទឹកធ្លាក់គែមកោង Waterfall FullView™ Display ដែលមានអេក្រង់ធំដល់ទៅ 99.6% បើធៀបជាមួយនឹងតួខ្លួនរបស់ស្មាតហ្វូននេះ។ វានឹងធ្វើអោយអ្នកលេងហ្គេមទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ ដែលពួកគេនឹកស្មានមិនដល់ថែមទៀត ស្មាតហ្វូន NEX 3 នេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 64MP Main Camera ជាមួយនឹង 13MP Wide-Angle Camera និង 13MP Telescopic Camera ។ វាទ្រទ្រង់ទៅលើមុខងារជាច្រើនដែលធ្វើអោយរូបភាពនេះច្បាស់កម្រិត HD និងការថតបានយ៉ាងស្រស់ស្អាតងាយស្រួលមែនទែន។

រលកសញ្ញា Dual Wi-Fi ដែលធ្វើអោយការលេងហ្គេមដំណើរការបានយ៉ាងរលូន

ជាមួយនឹងបច្ចេកវិទ្យា dual WLAN Acceleration technology នៅលើស្មាតហ្វូនស៊េរីថ្មី NEX 3 នេះដែលប្រើប្រាស់នូវរលកសញ្ញា dual WiFi signal networks នៅក្នុងពេលតែមួយដែលធ្វើអោយការលេងហ្គេមគឺដំណើរការបានយ៉ាងរលូនដោយគ្មានការពន្យារពេល ឬរអាក់រអួលអ្វីនោះទេ។ វាគឺពិតជាល្អមែនទែនសម្រាប់ការលេងហ្គេមប្រភេទ PUBG Mobile នេះ។ ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹង 2.4GHz និង 5GHz WiFi និងប្រើប្រាស់នូវ algorithms កម្រិតខ្ពស់ក្នុងការបង្កើនទៅលើការដំនើរការក្នុងបណ្តាញ Network ដើម្បីកាត់បន្ថយទៅលើការពន្យារពេល និងបង្កើនទៅលើល្បឿនក្នុងការដោនឡូតថែមទៀត។ នៅពេលដែលបច្ចេកវិទ្យា Dual WLAN Acceleration technology នេះដំណើរការនោះ វានឹងពង្រឹងទៅលើល្បឿននៃការលេងហ្គេមកាន់តែប្រសើរជាងមុន។

កម្លាំងម៉ាស៊ីន Hardware ខ្លាំងក្លា

ស្មាតហ្វូន NEX 3 នេះធ្វើការបង្កើនទៅលើល្បឿនក្នុងការដោនឡូតដល់ទៅ 1500+Mbps និងល្បឿនក្នុងការ upload ដល់ទៅ 140+Mbps ។ តាមការបញ្ជាក់នៅក្នុងបន្ទប់ពិសោធន៍នោះ កម្រិត Latency របស់វាមានការធ្លាក់ចុះ 25% ដែលធ្វើអោយការលេងហ្គេមគឺរលូនខ្លាំងមែនទែន។ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Snapdragon 855 Plus និង UFS 3.0 high-speed flash memory ដែលធ្វើអោយការគណនាកាន់តែរលូន និងការដំណើរការទៅលើមុខងារ multitasking បានល្អជាងមុន និងការបង្កើនប្រសិទ្ធិភាពលឿនជាងមុនដល់ទៅ 110% ។ ស្មាតហ្វូន NEX 3 ក៏ប្រើប្រាស់នូវម៉េមូរីទំហំ 8GB+256GB storage ផងដែរ។ ស្មាតហ្វូន NEX 3 នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 4500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 22.5W Vivo FlashCharge និងបច្ចេកវិទ្យា C-DRX power-saving technologies ថែមទៀត៕

  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split
  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split
  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split
  ព្រឹត្តិការណ៍ប្រកួតហ្គេមវគ្គផ្តាច់ព្រ័ត្រ PUBG MOBILE Club Open 2019 Fall Split
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T