នេះជាហេតុផល ដែលគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីអតីតសមាជិក Wonder Girl So Hee លេចមុខក្នុង MV ថ្មីរបស់ CL (មានវីដេអូ)

//s5.kh1.co/b5/b5ae3740b14d8bbe8c9bbfbbc6995fd6c9dfd2ff.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តជាអ្នកតាមដាន Kpop ក៏ដូចជាហ្វេនរបស់នាង CL បានជ្រាបរួចមកហើយថា កាលពីម្សិលមិញនេះ នាង CL បានបញ្ចេញបទចម្រៀងពីរបទរបស់ខ្លួន​ មានចំណងជើងថា Done និង Rewind ក្រោយពីខកខានមិនបានចេញបទចម្រៀងរហូតរយៈពេល ជាង៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ MV បទចម្រៀង Done អ្នកគាំទ្រមួយចំនួន បានផ្ទុះចម្ងល់ថាហេតុអ្វីក៏មានវត្តមានរបស់នាង So Hee អតីតសមាជិកក្រុម Wonder Girl ព្រោះថាបើគិតទៅអ្នកទាំងពីរនៅផលិតកម្មផ្សេងគ្នា ហេតុអ្វីមានទំនាក់ទំនងយ៉ាងស្អិតរមួតដល់ថ្នាក់បង្ហាញមុខក្នុង MV នេះ?

ជាក់ស្តែង ទន្ទឹមនឹងនេះស្រាប់តែមានការបកស្រាយមួយ ពីសំណាក់អ្នកគាំទ្ររបស់នាង CL ដើម្បីឲ្យអស់ចម្ងល់ថា មូលហេតុទាំងនេះព្រោះ CL និង Sohee គឺជាមិត្តជិតស្និទ្ធនឹងគ្នាខ្លាំង ព្រោះពួកគេគេធ្លាប់គេងបន្ទប់ជាមួយគ្នា រហូតដល់រយៈពេល២ឆ្នាំ អំឡុងពេល CL នៅក្រោមការហ្វឹកហាត់របស់ផលិតកម្ម JYP ។ ហើយមិនត្រឹមតែប៉ុណ្ណោះ នាង Sohee ធ្លាប់បង្ហាញឈ្មោះរបស់នាង CL ក្នុងអាល់ប៊ុមរបស់ Wonder Girl ដែលបានសរសេរថា អរគុណដល់ CL ផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជារឿងនឹកស្មានមិនដល់មួយសម្រាប់អ្នកទាំងពីរ ក៏ប៉ុន្តែបើទោះជាបែបនេះក្តី ក៏អ្នកទាំងពីរនៅតែរក្សារទំនាក់ទំនងជាមួយគ្នាយ៉ាងល្អ បើទោះជានៅផលិតកម្មផ្សេងគ្នាក៏ដោយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទស្សនា MV បទថ្មីរបស់ CL ខាងក្រោម៖

CL
CL
CL
CL
ការបកស្រាយពីហ្វេន
ការបកស្រាយពីហ្វេន
CL ក្នុងរង្វង់ កាលនៅ JYP
CL ក្នុងរង្វង់ កាលនៅ JYP
ពាក្យអរគុណរបស់ So-Hee
ពាក្យអរគុណរបស់ So-Hee
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T