ជីវិតតារាKpopគឺបែបនេះ! Suho និង Baekhyun អន់ចិត្តរឿង SM មិនសូវយកចិត្តទុកដាក់ ជាមួយពួកគេដូចពីមុន!

//s5.kh1.co/56/560435437bf34a0d853f845393338b0ba604176d.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងបុរសល្បីឈ្មោះ EXO បានបង្ហាញខ្លួននៅក្នុងវគ្គពិសេសមួយ ក្នុងកម្មវិធីជជែកម្សាន្ត «Radio Star» របស់ស្ថានីយ៍ទូរទស្សន៍ MBC ដោយក្នុងនោះមានដូចជាវត្តមានតារាចម្រៀងប្រុស Suho, Baekhyun, Kai, Sehun និង Chanyeol ចំណែកឯ Chen បានបង្ហាញខ្លួនធ្វើជាពិធីករពិសេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាអំឡុងពេលកិច្ចសម្ភាសន៍នេះផងដែរ មេក្រុមរូបសង្ហារបស់ EXO គឺតារាចម្រៀងប្រុស Suho ក៏បាននិយាយទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន ដោយលោកមានអារម្មណ៍សាកសៅមិនតិចនោះទេ ដែលខាងផលិតកម្ម SM ចាប់ផ្តើមប្រែប្រូល មិនសូវជាយកចិត្តទុកដាក់ជាមួយនឹងពួកគេដូចកាលពីមុន។

ដោយក្នុងនោះ Suho បាននិយាយថា៖

«ខ្ញុំមានអារម្មណ៍ថាក្រៀមក្រំណាស់ ពីព្រោះបើវិលទៅកាលពីមុនកាលពីពួកយើងនៅថតបទ «Growl» ពួកយើងពិតជាធ្វើបានល្អខ្លាំងណាស់ ហើយថែមទាំងបាន ថតវីដេអូចម្រៀងនៅឯបរទេសទៀតផង។ ប៉ុន្តែបើនិយាយពីឥឡូវនេះវិញ គឺពួកគេមានតែប្រាប់ឲ្យពួកយើងធ្វើ Concept បទចម្រៀងណា ដែលចំណាយអស់លុយតិចតួចបំផុតទៅវិញ។»

https://s5.kh1.co/__image/w=430,h=239,q=100/5b/5b226be8f69fa85adaa43b219acbd1be9a661cdc.jpg

លោកបន្តទៀតថា៖

«ហើយបើជាធម្មតានៅពេលដែល ពួកយើងទៅធ្វើការនៅក្រៅប្រទេសម្តងៗ មេក្រុមតែងតែទទួលបានការមើលថែនិងឲ្យគេងនៅក្នុងបន្ទប់លំដាប់ប្រណិត Suite Room ប៉ុន្តែឥឡូវនេះ នៅពេលដែលទៅក្រៅប្រទេស គឺពួកគេឲ្យខ្ញុំគេងនៅបន្ទប់ Twin Room ធម្មតា។»

មិនតែប៉ុណ្ណោះ ក្រោយឮបែបនេះ សមាជិកក្រុមម្នាក់ទៀតរបស់ EXO តារាចម្រៀងប្រុស Baekhyun ក៏បានបន្ថែមថា៖

«ពិតមែនហើយរាល់ពេលដែលពួកយើងស្នាក់នៅសណ្ឋាគារម្តងៗ ពួកគេតែងតែជួលបន្ទប់ផ្តាច់មួយជាន់តែម្តង ដើម្បីការពារសុវត្ថិភាពរបស់ពួកយើង ប៉ុន្តែឥឡូវនេះវិញ គឺពួកគេឲ្យយើងស្នាក់នៅត្រឹមតែបន្ទប់មួយតូចតែប៉ុណ្ណោះ។»

តួយ៉ាង ការលើកឡើងរបស់សមាជិកទាងពីរដួងនេះ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន មានការខកចិត្តមិនស្ទើរនោះទេ ទៅលើផលិតកម្ម SM Enertainment ដែលពួកគេប្រែប្រួល ទៅជាមិនសូវយកចិត្តទុកដាក់ និងមិនសូវជាមើលថែដិតដល់ ចំពោះក្រុម EXO ដូចកាលពីមុន។

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ក្រុម EXO ទើបតែComeback នូវអាល់ប៊ុមបទចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា «OBSESSION» ផងដែរ៕

ក្រុមចម្រៀងបុរស EXO
ក្រុមចម្រៀងបុរស EXO
Suho មេក្រុម EXO
Suho មេក្រុម EXO
Suho មេក្រុម EXO
Suho មេក្រុម EXO
ក្រុមចម្រៀងបុរស EXO
ក្រុមចម្រៀងបុរស EXO
ក្រុមចម្រៀងបុរស EXO
ក្រុមចម្រៀងបុរស EXO
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T