ប្រហោងពោះតិចអី Miss Universe ម្នាក់ ជាប់រ៉ូប នៅជណ្ដើរយន្ត តែបាន....(មានវីដេអូ)

//s5.kh1.co/96/962a26f8b3036a9325733b8fdea7baf296bcaf56.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ មានរឿងរ៉ាវដ៏តក់ស្លុតមួយ បានផ្អើលពេញបណ្ដាញសង្គម បន្ទាប់ពី បវរកញ្ញា Miss Universe មានឈ្មោះថា Geraldine Gonzalez មិនបានប្រុងប្រយ័ត្ន ហើយបានជាប់កន្ទុយរ៉ូបដ៏វែងអន្លាយ នៅជណ្ដើរយន្តមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូនោះដែរ គេឃើញថា នៅខណៈពេលនោះ បវរកញ្ញាចក្រវាលប្រចាំ ប្រទេសChile រូបនោះ បានកំពុងធ្វើដំណើរចុះពីជណ្ដើរយន្ត ជាមួយនឹងបេក្ខនារី មកពីប្រទេសផ្សេងៗទៀតយ៉ាងច្រើន អមដោយស្នាមញញឹមស្រស់ពព្រាយ ប៉ុន្តែ ដោយភ្លេចខ្លួន ស្រាប់តែ ជាប់រ៉ូបនៅជណ្ដើរយន្តតែម្ដង។

ដោយឡែក ក្នុងពេលនោះដែរ​ បេក្ខនារីផ្សេងៗ បានព្យាយាមស្វិតស្វាញ ជួយទាញរ៉ូបរបស់នាង ជាហេតុដែលមិនបានបង្ក ជាគ្រោះថ្នាក់នោះទេ។

យ៉ាងណាមិញ ចំពោះហេតុការណ៍នេះដែរ អាចជាសារមួយ ដាស់តឿនក្រើនរំលឹក ដល់មិត្តៗនារី ដែលនិយមស្លៀករ៉ូបវែងៗ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

បរកញ្ញាប្រចាំប្រទេស Chile
បរកញ្ញាប្រចាំប្រទេស Chile
បរកញ្ញាប្រចាំប្រទេស Chile
បរកញ្ញាប្រចាំប្រទេស Chile
បរកញ្ញាប្រចាំប្រទេស Chile ពេលចុះជណ្ដើរយន្ត
បរកញ្ញាប្រចាំប្រទេស Chile ពេលចុះជណ្ដើរយន្ត
បរកញ្ញាប្រចាំប្រទេស Chile ពេលជាប់រ៉ូប នៅជណ្ដើរយន្ត
បរកញ្ញាប្រចាំប្រទេស Chile ពេលជាប់រ៉ូប នៅជណ្ដើរយន្ត
បរកញ្ញាប្រចាំប្រទេស Chile ពេលជាប់រ៉ូប នៅជណ្ដើរយន្ត
បរកញ្ញាប្រចាំប្រទេស Chile ពេលជាប់រ៉ូប នៅជណ្ដើរយន្ត
វីដេអូ បរកញ្ញាប្រចាំប្រទេស Chile ពេលជាប់រ៉ូប នៅជណ្ដើរយន្ត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T