កម្មវិធី «ABC Lions of Fashion Bazaar» បង្ហាញជូនម៉ូតសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងស្នាដៃម៉ូតច្នៃដ៏ឆ្នើម!

//s5.kh1.co/3d/3dcefa0a5a1768291c3188bad56e63207946ca06.jpg
សង្គម

 ០៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូត ដែលឈ្នះក្នុងកម្មវិធី «ABC Lions of Fashion» នឹងត្រូវបានប្រកាសជាសាធារណៈក្នុងអំឡុងពេលចុងសប្តាហ៍ ដែលមានការចូលរួមពីសំណាក់តារាល្បីៗ ក្នុងម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាត ក្រោមបរិយាកាសសប្បាយរីករាយ និងការកម្សាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី០៧ និងទី០៨ ខែធ្នូខាងមុខនេះ កម្មវិធី «ABC Lions of Fashion» នឹងប្រារព្ធធ្វើឡើងនៅ The Factory រាជធានីភ្នំពេញនៅក្នុងកម្មវិធីអបអរសាទរវិស័យបង្ហាញម៉ូតដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។

កម្មវិធីពិសេសនេះ គឺជាការងាររបស់ ABC Extra Stout ស្វែងរកអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតរបស់កម្ពុជានាពេលអនាគត។ បេក្ខជនជាង ១,៣០០ នាក់ បានចូលរួមក្នុងការប្រកួតប្រជែងនេះកាលពីខែឧសភាកន្លងមក និងត្រូវបានជម្រុះមកត្រឹមតែ ១០ នាក់តាមផ្នែកនីមួយៗ។ អ្នកឈ្នះត្រូវបានគ្រងមកុដនៅក្នុងកម្មវិធីប្រគល់ពានដ៏មានកិត្យានុភាព នៅថ្ងៃទី០៥ ខែធ្នូ ខាងមុខនេះ។

កម្មវិធី ABC Lions of Fashion Bazaar
កម្មវិធី ABC Lions of Fashion Bazaar

នៅក្នុងកម្មវិធីពិសេសនេះ អ្នកបង្ហាញម៉ូតទាំង ១០ រូបចុងក្រោយនឹងពាក់សម្លៀកបំពាក់ ដែលច្នៃម៉ូដោយអ្នកច្នៃម៉ូតទាំង ១០ រូបដែលជាបេក្ខជនជ័យលាភី។ ពេញមួយចុងសប្តាហ៍ បេក្ខជនជ័យលាភីទាំងអស់នឹងធ្វើការប្រកួតប្រជែងចំនួន ៣ លើក ដើម្បីបញ្ចេញទេពកោសល្យរបស់ពួកគេក្នុងការធ្វើតេស្ត ក៏ដូចជាចូលរួមក្នុងការប្រលងថតរូបប្រកបដោយភាពច្នៃប្រឌិត។ 

អ្នកចូលរួមប្រកួតប្រជែង និងអ្នកឈ្នះនឹងនៅអមជាមួយអ្នកច្នៃម៉ូតឆ្នើម និងថ្នាក់ដឹកនាំវិស័យឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិដទៃទៀត ដើម្បីជួបបេក្ខជនជាអ្នកបង្ហាញម៉ូត និងអ្នកច្នៃម៉ូតទើបតែរះដែលកំពុងស្វែងរកការប្រឹក្សាណែនាំ។ របៀបវារៈនៃកម្មវិធីពិសេសនេះរួមមាន ឈុតបង្ហាញម៉ូត និងស្នាដៃច្នៃម៉ូតដ៏លេចធ្លោ មានស្តង់ម៉ាកសញ្ញាល្បីៗក្នុងស្រុក និងការផ្តល់ការកម្សាន្តពីសំណាក់តារាចម្រៀងពេញនិយម ប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា អ្នកនាង មាស សុខសោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា រ៉ាប៊ី លោក ខេម និង​ក្រុម​រាំ​នារី​ដ៏​ស្រស់ស្អាត OMG

តារាកិត្តិយសនឹងបង្ហាញវត្តមានពេញមួយចុងសប្តាហ៍ ហើយសិក្ខាសាលាជាច្រើននឹងប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ សម្រាប់អ្នកដែលចង់ចាប់យកអាជីពនេះ រាប់បញ្ចូលទាំងជំនាញប៉ាក់ គំនូរ និងច្នៃម៉ូត ក្រោមការដឹកនាំដោយអ្នកជំនាញផ្នែកឧស្សាហកម្មនេះ។

ស្តង់អាហារនឹងបម្រើជូនអាហារដ៏ឈ្ងុយឆ្ងាញ់ ហើយកម្មវិធីពិសេសនេះនឹងមានការចាប់រង្វាន់ពិសេសជាច្រើនរង្វាន់។

កម្មវិធី ABC Lions of Fashion Bazaar
កម្មវិធី ABC Lions of Fashion Bazaar

កាលពីខែឧសភា ស្រាបៀរ ABC Extra Stout បានប្រកាសស្វែងរកអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតវ័យក្មេងដ៏ឆ្នើមបំផុត នៅក្នុងប្រទេសនេះ  ដែលជាកម្មវិធីដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ បន្ទាប់ពីបានស្វែងរកបេក្ខជន ដែលមានទេពកោសល្យនៅក្នុងព្រះរាជាណាចក្រ គណៈកម្មការក្រុមអ្នកជំនាញបានកាត់សេចក្តី ជម្រុះយកបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតត្រឹមតែ ១០ នាក់ និងបេក្ខជនបេក្ខនារីផ្នែកច្នៃម៉ូតរចនាត្រឹមតែ ១០ នាក់ ដែលតំណាងឱ្យប្រទេសកម្ពុជាសម័យទំនើប។

អ្នកច្នៃម៉ូតបានធ្វើការច្នៃរូបដ៏ស្រស់ស្អាតចំនួន ៣ ជាមួយអ្នកបង្ហាញម៉ូត ដែលបង្អួតម៉ូតច្នៃសម្លៀកបំពាក់ដ៏ទាន់សម័យ។ នៅក្នុងកម្មវិធីរាត្រីសមោលសរ នៅសាលកោះពេជ្រ អ្នកឈ្នះជ័យលាភីពីកម្មវិធី «ABC Lions of Fashion» ត្រូវបានប្រកាសឈ្មោះ និងប្រគល់រង្វាន់ដើម្បីជួយលើកស្ទួយអាជីពរបស់ពួកគេ នៅលើឆាកអន្តរជាតិ។

កម្មវិធី «ABC Lions of Fashion» ត្រូវបានរៀបចំឡើងដោយសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលលើកកម្ពស់នូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តីសូ​វរីន ដែលជាទស្សនាវដ្តីម៉ូត ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូដ និងវិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI) NOMI និង Nata Footwear

កម្មវិធី «ABC Lions of Fashion» នឹងចាប់ផ្តើមចាប់ពីម៉ោង ៣​រសៀល រហូតដល់ម៉ោង ១០យប់ នៅថ្ងៃសៅរ៍ទី០៧ ខែធ្នូ ឆ្នាំ២០១៩ និងចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ១១យប់ នៅថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅ The Factory រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ២៕

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ! 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T