អន់ចិត្តមិត្តភក្ដិចំអកថាជើងធំ នារីម្នាក់ខំប្រឹងសម្រករាងរហូតដល់ស្រកអស់១៥គីឡូក្រាម ដោយវីធីសាមញ្ញបំផុត

//s5.kh1.co/c0/c01c28b0c7139c9a845ffdc4a131f67b924aa0c4.jpg
សង្គម

 ០៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

តៃវ៉ាន់៖ បើនិយាយពីការសម្រកទម្ងន់ ប្រិយមិត្តអ្នកអានប្រាកដជាគិតពីការតមអាហារ ដោយទទួលទានត្រឹមបន្លែ និងផ្លែឈើ ប៉ុន្ដែសម្រាប់នារីម្នាក់នៅឯតៃវ៉ាន់ បែរជាទទួលទានអាហារសម្រន់បីពេលក្នុងមួយថ្ងៃទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នាងមានទម្ងន់ចំនួន៦៤គីឡូក្រាម ដែលធ្វើឲ្យនាងមើលទៅមានជើងធំ នៅពេលស្លៀកសំពត់ម្ដងៗ ហើយមិត្តភក្ដិតែងតែចំអកឲ្យនាងជានិច្ច។ បន្ទាប់ពីការតាំងចិត្តសម្រករាងអស់រយៈពេលបីខែរួចមក នាងអាចស្រកបានចំនួន ១០គីឡូក្រាម ហើយមកទល់បច្ចុប្បន្ននេះ នាងមានទម្ងន់ត្រឹម ៤៩គីឡូក្រាមប៉ុណ្ណោះ។ 

នាងបានចែករំលែកវីធីសាស្ត្រសម្រករាងដ៏សាមញ្ញ ទៅលើបណ្ដាញសង្គម DCard របស់ប្រទេសចិន ដោយសរសេររៀបរាប់ថា៖

«កំឡុងពេលសម្រករាង ខ្ញុំតែងតែចៀសវាងបរិភោគអាហារដូចជា ដំឡូងបំពង  ការ៉េម នំផ្អែម ស្បែកមាន់បំពង ហាំប៊ឺហ្គឺ ស៊ុបពោត តែគុជ និងភេសជ្ជៈដែលមានជាតិស្ករជាដើម។ ខ្ញុំបរិភោគត្រឹម សាឡាដ ពងមាន់ ភេសជ្ជៈដែលគ្មានជាតិស្ករ និងមាន់បំពងដោយយកស្បែកចេញប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវបង្ខំចិត្ត ផឹកទឹកចំនួន ២លីត្រ ទៅ៣លីត្រ។ ដំបូងឡើយ វាមានភាពពិបាកណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំមិនចូលចិត្តផឹកទឹកទេ។ ក្នុងមួយសប្ដាហ៍ ខ្ញុំរត់ហាត់ប្រាណយ៉ាងហោចណាស់ ៣ ទៅ៤ដង។»

ក្រោយពីចែករំលែករឿងរ៉ាវខាងលើនេះរួចមក មានមហាជនមួយចំនួនគិតថា វាមិនអាចទៅរួច ចំណែកមួយចំនួនទៀត ចាប់អារម្មណ៍ចំពោះវីធីសាស្ត្រទាំងអស់នោះ និងគ្រោងយកទៅអនុវត្តន៍តាមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបរាងនាងពីមុន
រូបរាងនាងពីមុន
រូបរាងនាងពីមុន
រូបរាងនាងពីមុន
រូបរាងនាងបច្ចុប្បន្ន
រូបរាងនាងបច្ចុប្បន្ន
រូបរាងនាងបច្ចុប្បន្ន
រូបរាងនាងបច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T