គួរឲ្យស្រលាញ់ណាស់! កូនប្រុស ឱក សុគន្ធកញ្ញា កើតបានប៉ុន្មានថ្ងៃទេ តែមុខមាត់កាន់តែគួរឲ្យក្នាញ់

//s5.kh1.co/bd/bdeaef11a15e3c7099f5b79e6568d74d506369fe.jpg
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព បានសម្រាលកូនដោយជោគជ័យកាលពីពេលថ្មីៗនេះ អ្នកនាងឱក សុគន្ធកញ្ញា ស្របពេលដែលជីវិតគ្រួសារកាន់តែមានក្តីសុខ និងសុភមង្គលកាន់តែខ្លាំងឡើង ធ្វើឲ្យហ្វេនជាច្រើនសរសើរនិងពេញចិត្តយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះកូនប្រុសដំបូងរបស់នាង កើតបានប៉ុន្មានថ្ងៃហើយ ដែលក្នុងនោះមានហ្វេនជាច្រើនបានទន្ទឹងរង់ចាំមើល រូបរាងមុខមាត់ការលូតលាស់របស់កូនប្រុស កំពូលតារាស្រីរូបនេះពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលអ្នកម្តាយសម័យថ្មីរូបនេះមិនសូវជាបង្ហាញច្រើននោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្វាមីរបស់នាងបានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងមុខមាត់គូរឲ្យក្នាញ់របស់កូននាង ដែលទើបតែកើតប៉ុន្មានថ្ងៃ មានថ្ពាល់ខួចមានមន្តស្នេហ៍តែម្តង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ នាងក៏បានធ្វើការបង្កើតជាផេកផ្លូវការរបស់ កូនខ្លួននៅលើបណ្តាញសង្គមផងដែរ។

ជាមួយនឹងមុខមាត់ដ៏គួរឲ្យក្នាញ់របស់កូននាង បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាសរសើគ្រប់គ្នា ដែលនៅតូចប់ុណ្ណឹងសោះ មុខមាត់កាន់តែគួរឲ្យស្រលាញ់ខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា  និងស្វាមី
ឱក សុគន្ធកញ្ញា  និងស្វាមី
ឱក សុគន្ធកញ្ញា និងគ្រួសារ
ឱក សុគន្ធកញ្ញា និងគ្រួសារ
ស្វាមីឱក សុគន្ធកញ្ញា និងកូន
ស្វាមីឱក សុគន្ធកញ្ញា និងកូន
កូនប្រុសឱក សុគន្ធកញ្ញា 
កូនប្រុសឱក សុគន្ធកញ្ញា 
កូនប្រុសឱក សុគន្ធកញ្ញា 
កូនប្រុសឱក សុគន្ធកញ្ញា 
កូនប្រុសឱក សុគន្ធកញ្ញា 
កូនប្រុសឱក សុគន្ធកញ្ញា 
កូនប្រុសឱក សុគន្ធកញ្ញា 
កូនប្រុសឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T