ក្រោយកម្ពុជាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Felix រម្លឹកដល់ឈ្មោះ Honda ដោយនិយាយថា……

//s5.kh1.co/97/97fad6f64aed86ca7150defcba7c0d5038650334.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ១០ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រោយជួយកម្ពុជាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ វិញ្ញសាបាល់ទាត់បុរស គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា U-22 លោក Felix G. Dalmas ក៏បានរំលឹកទៅដល់ឈ្មោះរបស់លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិ ដែលបានជួយផ្ដល់យោបល់ខាងផ្នែកបច្ចេកទេសដល់ក្រុម U-22 កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/d5/d5639edb945b59786107f6d60c46d9c6d069ff6f.jpg

ថ្លែងក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត បុរសសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖

“ខ្ញុំពិតជារីករាយចំពោះកីឡាករនិងជ័យជម្នះ ព្រោះពួកគេប្រឹងប្រែងខ្លាំងណាស់។ ហើយចំពោះលទ្ធផលនេះដែរ ខ្ញុំគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៅពីក្រោយនេះដោយមានការខិតខំប្រឹងប្រែងរបស់កីឡាករយើង ក៏ដូចជាក្រុមមន្រ្តីបច្ចេកទេស ហើយក៏មានការផ្ដល់យោបល់បច្ចេកទេសពីសំណាក់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិលោក Keisuke Honda ទើបយើងមានថ្ងៃនេះ ជំហានបន្ទាប់របស់យើងត្រូវផ្ដោតទៅលើការប្រកួតបន្ត។”

លោក Felix G. Dalmas
លោក Felix G. Dalmas

លោក Felix បានបន្តទៀថា៖

“អ្វីដែលខ្ញុំមិនភ្លេចនោះគឺការគាំទ្រកម្លាំងចិត្តពីអ្នកគាំទ្រកម្ពុជាដែលតែងតែនៅពីក្រោយពួកយើងមិនថាក្នុងកាលៈទេសៈណាក៏ដោយ។”

គួរឲ្យដឹងដែរថា ក្រោយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កម្ពុជាបានកក់មេដាយសំរឹទ្ធរួចជាស្រេច ខណៈគូប្រកួតរបស់កម្ពុជានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមិនទាន់រកឃើញនៅឡើយ ដោយរង់ចាំការប្រកួតបិទបញ្ចប់ពូល B នៅថ្ងៃស្អេក៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T