មហាអស្ចារ្យ! កម្ពុជា លត់ម៉ាឡេស៊ី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តស៊ីហ្គេម

//s5.kh1.co/05/05ba990219362fc2327546854d96d34c8544dcc3.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយយកឈ្នះ ម៉ាឡេស៊ី ដោយលទ្ធផល ៣-១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=460,q=100/b2/b2bccf0b0982e003267a4beea7e1f9a29195726e.jpg

៣ពិន្ទុពីការប្រកួតមួយនេះបានធ្វើឲ្យកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូល A វិញ្ញាសាបាល់ទាត់បុរស ក្រោយ៤ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់១ មាន៧ពិន្ទុ ដោយឈ្នះគ្រាប់បាល់ម្ចាស់ផ្ទះហ្វីលីពីន ដែលមាន ៧ពិន្ទុដូចគ្នាចំនួន១គ្រាប់។ ដូច្នេះកម្ពុជាចាប់ដៃគ្នាជាមួយមីយ៉ាន់ម៉ាដែលឈរនៅលេខ១ ឡើងទៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីការបញ្ជូនវិញ្ញសាបាល់ទាត់ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងក្នុងឆ្នាំ២០០១ កម្ពុជា មិនដែលឆ្លងផុតវគ្គចែកពូលនោះទេ។ ប៉ុន្តែសម្រាប់ឆ្នាំ១ ២០១៩ នេះបានសាងប្រវត្តិសាស្រ្តថ្មីមួយ ដែលអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងកក់មេដាយសំរឹទ្ធ នៅក្នុងដៃ៕

ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា
ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T