ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បើកសម្ពោធជាផ្លូវការនៅកម្ពុជា ក្រោយទទួលអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា!

//s5.kh1.co/bf/bff0c79e5b401e08f80cc9f3a8b4657cc4b43ccd.jpg
សង្គម

 ០៤-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង (Global Liquidity Exchange Co.,Ltd.) ហៅកាត់ថា (GLX) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ B.I.C Group គឺបានរៀបចំពិធីសម្ពោធក្រុមហ៊ុន និងទទួលអាជ្ញាបណ្ណក្រុមហ៊ុនសមភាគីកណ្តាលជាផ្លូវការ ពីគណៈកម្មការមូលបត្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា

លោក សាន ចាន់កុម្ភៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានមានប្រសាសន៍ថា៖

«អាជីវកម្មឈ្មួញជើងសារឧបករណ៍និស្សន្ទ បាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ហេតុនេះហើយវត្តមានរបស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺស័ក្តិសមបំផុត ដើម្បីបង្កើតទំនាក់ទំនងមិត្តភាពរវាងវិនិយោគិនឲ្យកាន់តែស្និទ្ធស្នាល និងផ្តល់សេវាកម្មដល់អតិថិជន និងដៃគូពាណិជ្ជកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង។ ទាំងនេះអាចជួយជំរុញឲ្យទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាការជួញដូរឧបករណ៍និស្សន្ទនៅក្នុងវិស័យមូលបត្រនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនឡើង គ្រប់គ្រងហានិភ័យសម្រាប់អ្នកចូលរួមទីផ្សារ រួមទាំងផ្តល់ភាពងាយសួល និងតម្លាភាពនៃពាណិជ្ជកម្ម»។

លោកនាយកប្រតិបត្តិបន្តថា៖

ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា
ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា

«GLX ពិត​ជាមានមោទនភាព​ជាខ្លាំង ដែល​បាន​ទទួលបានការអនុញ្ញាតឲ្យ​ប្រកបអាជីវកម្ម ជា​ក្រុមហ៊ុនសម​ភាគី​កណ្តាលមួយ ក្នុងចំណោមក្រុមហ៊ុន​ទាំង ៥ ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ឈ្មួញជើងសារឧបករណ៍និស្សន្ទដែលមាន​ស្រាប់ និងក្រុមហ៊ុន​ដែលបង្កើត​ថ្មី​ៗ។ GLX ជា​ក្រុមហ៊ុន​មួយ​ដែលមាន​ភាព​រីកចម្រើន​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែលទទួលបានការ​សហការ និងអនុញាតឲ្យប្រើ​ប្រាស់ប្រព័ន្ធជួញដូរជំនាន់ថ្មីប្រកបដោយទំនុកចិត្តខ្ពស់ដូចជា Meta Trader 4 (MT 4) & Meta Trader 5 (MT 5)។ នៅទីនេះយើង​មាន​ជំនាញ​ច្បាស់លាស់​ក្នុងការ​ផ្ដល់នូវ​សេវា កម្មជូន​​ក្រុមហ៊ុន​ឈ្មួញជើងសារឧបករណ៍និស្សន្ទ ក្រុម​អ្នកវិនិយោគ​ខ្នាត​តូច និង​មធ្យម អ្នកតាមដាន​ទីផ្សារ​ភាគហ៊ុន និង​​ធនាគារជាដើម។ ចក្ខុវិស័យ​តែមួយគត់​របស់ GLX គឺ​ប្រែក្លាយ​ទីផ្សារ​ហិរញ្ញវត្ថុ​ធំ​បំផុត​របស់​ពិភពលោក​តាមរយៈ​ការដំណើរការ​ប្រកបដោយ​ទំនុកចិត្តខ្ពស់ តម្លាភាព ច្បាស់លាស់ និង​ត្រឹមត្រូវ។ GLX នឹងបន្តនាំ​យក​នូវ​បច្ចេកវិទ្យាថ្មីៗដែលអាចទ្រទ្រង់ដល់អាជីវកម្មឈ្មួញជើងសារឧបករណ៍និស្សន្ទ និង អតិថិជនជាដៃគូ»។

លោក សាន ចាន់កុម្ភៈ ជឿជាក់ថាការប្រារព្ធពិធីសម្ពោធនៃការទទួលបានអាជ្ញាបណ្ណនៅថ្ងៃនេះ នឹងអាចដឹកនាំអតិថិជនក្នុងប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតភ្លឺស្វាង និងភាពរីកចម្រើន ខណៈ B.I.C Group បាននឹងកំពុងបន្តរីកចម្រើនលើគ្រប់វិស័យ៕

ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា
ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា
ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា
ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា
ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា
ពិធីបើកសម្ពោធក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាផ្លូវការនៅកម្ពុជា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T