ល្អមើលសាហាវ សម្រុកមួយឆ្ងាញ់ហ្មង! ប្ដូរកែងគ្នាមួយទំហឹង សន្លប់ឈុតធំកៀនសង្វៀនត្រឹមទឹកទី២ (មានវីដេអូ)

//s5.kh1.co/7a/7a442c9ecfe977b8d21da2caa4037c38e90ac837.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីថ្ងៃសៅរ៍កន្លងទៅ សិស្សគុនមកពីក្លិបឆ័ត្រយោងពិសេស៩១១ កីឡាករ វេន សុភ័ក្រ បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ ផេតសាកេត ដោយសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរ ទាំងកម្ពុជានិងថៃ មិនបានចេញក្បាច់និងផ្លែអ្វីគួរឲ្យកត់សម្គាល់ប៉ុន្មាននោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ យ៉ាងណា ចូលដល់ទឹកទី២ វេន សុភ័ក្រ ចាប់បានសម្រុកខ្លាំងៗទៅលើកីឡាករថៃ តាមរយៈការប្រើកែង រហូតដល់ចុងទឹក បានប្ដូរកែងគ្នាមួយទំហឹង ប៉ុន្តែដោយសារតែកែងរបស់កីឡាករថៃចូលពេញធ្វើឲ្យ វេន សុភ័ក្រ្ត មិនអាចបន្តការប្រកួតទៀតបានត្រឹមទឹកទី២៕

ចង់ឃើញថា កីឡាករទាំងពីរប្ដូរកែងគ្នាយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T