Klopp ថាលោកបាននិយាយ ៥០០ ០០០ដងហើយថាម្នាក់នេះ ជាកីឡាករល្អបំផុតដែលលោកធ្លាប់បានឃើញ

//s5.kh1.co/55/5524f8318903de2d3c4dd6471f14bb16adeaa638.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ អ្នកចាត់ការទូទៅរបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានសរសើរខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករ Lionel Messi ថាជាកីឡាករដែលល្អបំផុតមួយរូបដែលលោកធ្លាប់បានឃើញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jurgen Klopp
លោក Jurgen Klopp

និយាយក្រោយ Messi ឈ្នះពាន Ballon d’Or ជាលើកទី៦ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់បានរៀបរាប់ថា៖

“ខ្ញុំធ្លាប់បាននិយាយប្រមាណជា ៥០០,០០០ដងហើយនៅក្នុងជីវិតខ្ញុំថា Leo Messi គឺជាកីឡាករដែលល្អបំផុតមួយរូបដែលខ្ញុំធ្លាប់បានឃើញ។ កាលពីខ្ញុំនៅក្មេង ខ្ញុំធ្លាប់បានឃើញ Pele និង Beckenbauer បន្ទាប់មក Maradona ហើយពេលនេះគឺ Messi។”

កីឡាករ Lionel Messi
កីឡាករ Lionel Messi

លោក Klopp បានបន្តទៀតថា៖

“ខ្ញុំមិនដឹងថាពួកគាត់លេងយ៉ាងណានោះទេ ប៉ុន្តែជាការពិតពេលនេះ Messi គឺជាកីឡាករដែលឆ្នើមនៅពេលនេះ ដោយគេឈ្នះពាន Ballon d’Or ៦ដង ចំណែកឯ Cristiano (Ronaldo) ឈ្នះត្រឹម៥ដង។”

គួរឲ្យដឹងដែរថា Messi បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៦នៅក្នុងអាជីពរបស់ខ្លួនកាលពីថ្ងៃចន្ទកន្លងទៅ ក្រោយយកឈ្នះបេក្ខភាពសំខាន់២រូបផ្សេងទៀតរួមមាន Virgil van Dijk និង Cristiano Ronaldo តាមរយៈសំឡេងបោះឆ្នោត៕

កីឡាករ Lionel Messi ឈ្នះពាន Ballon d'Or ជាលើកទី៦
កីឡាករ Lionel Messi ឈ្នះពាន Ballon d'Or ជាលើកទី៦

ប្រភព9sportpro

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T