កូនស្រី​លោក សា​វិ​ន ហ្វី​លី​ព ធំ​ពេញ​វ័យ​​កំពុង​ដើរ​តាម​គន្លង​ឪពុក​ម្តាយ

//s5.kh1.co/7a/7aac724f44c86f346ff2decfce0bb4c283f152f0.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពេល​ទស្សនាការ​សម្តែង​របស់​កូនស្រី លោក​សា​វិ​ន ហ្វី​លី​ព ប្រកបដោយ​ភាព​ប៉ិនប្រសព្វ​រហូត​ធ្វើ​ឱ្យ អ្នក​មើល​យល់​ថា កូនស្រី​របស់​លោក​មិន​អន់​នោះ​ទេ កំពុង​ដុះដាល​ក្នុង​សិល្បៈ​ជំនាន់​ក្រោយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោធិន វិ​រី​យ៉ា កូនស្រីរបស់លោក សាវិន ហ្វីលីព
យោធិន វិ​រី​យ៉ា កូនស្រីរបស់លោក សាវិន ហ្វីលីព

អ្វី​ដែល​សំខាន់​នោះ មួយ​ក្រុម​គ្រួសារ​របស់​លោក សុទ្ធតែ​ជា​អ្នកសិល្បៈ​មាន​ស្នាដៃ​ដូច​ៗ​គ្នា​។ កូនស្រី​របស់​លោក សេ​វិ​ន ហ្វី​លី​ព មាន​វ័យ​១៧​ឆ្នាំ ឈ្មោះ​យោធិន វិ​រី​យ៉ា ដែល​មានមុខ​ស្រ​ដៀង​ឪពុក​។ កូនស្រី​របស់​លោក​មាន​និស្ស័យ​សិល្បៈ​តាំងពី​កុមារ កាត់​តាម​ម្តាយ​ផង និង​ឪពុក​ផង​។ ក្នុង​សមាជិកគ្រួសារ​របស់​លោក​ហ្វី​លី​ព គឺជា​អ្នកសិល្បៈ ដោយ​ក្នុង​នោះ​ប្រពន្ធ​របស់​លោក គឺ​អ្នក​នាង សែ​ម ឆវី ជា​ពិធី​ការិនី​ថ្នាក់​ជាតិ និង​ជា​តួ​សម្តែង នៅ​មានកូន​ប្រុស​ច្បង​ម្នាក់​ទៀត ដែល​ធ្លាប់​ថត​ស្បត​បាន​ប៉ុន្មាន​ស្បត​រួច​មក​ហើយ​។

លោក សាវិន ហ្វីលីព និងគ្រួសារ 
លោក សាវិន ហ្វីលីព និងគ្រួសារ 

លោក​ហ្វី​លី​ព​និយាយ​ថា កូនស្រី​របស់​លោក​ចេះ​សម្តែង​តាំងពី​តូច ប្រហែល​មាន​ឈាមជ័រ​កាត់​តាម​លោក និង​ម្តាយ​ហើយ​។ លោក​ចេះ​ទប់​ទាន់​កុំ​អី លង់​សិល្បៈ​យូរហើយ ដោយ​ក្នុង​នាម​ជា​អាណាព្យាបាល​ចង់ឱ្យ​កូន​រៀនសូត្រ​យកចំណេះ​ពិត​មួយ​សិន ចំណែក​សិល្បៈ​ជា​ជំហាន​ទី​២​។

យោធិន វិ​រី​យ៉ា កូនស្រីរបស់លោក សាវិន ហ្វីលីព 
យោធិន វិ​រី​យ៉ា កូនស្រីរបស់លោក សាវិន ហ្វីលីព 

បើ​តាម​កញ្ញា យោធិន វិ​រី​យ៉ា កូនស្រី​លោក សា​វិ​ន ហ្វី​លី​ព បានឱ្យ​ដឹង​ថា សប្បាយចិត្ត​ដែល​បាន​បម្រើ​ការងារ​ក្នុង​សិល្បៈកា​ត់ទៅ​តាម​ម៉ាក់ និង​លោកប៉ា​។ នាង​មាន​ស្នាដៃ​មួយ​រឿង​ហើយ​ក្នុង​ខ្សែភាពយន្ត ។ ជា​ពិសេស​នាង​ចង់​ចូលរួម​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ហើយ​ផលិតកម្ម​ទាំងអស់​អាច​ហៅ​ក្រុម​គ្រួសារ នាង​ទៅ​សម្តែង​ក៏​បាន ព្រោះ​ទទួលយក​ទាំងអស់​៕

លោក សាវិន ហ្វីលីព និងគ្រួសារ 
លោក សាវិន ហ្វីលីព និងគ្រួសារ 
លោក សាវិន ហ្វីលីព និងភរិយា
លោក សាវិន ហ្វីលីព និងភរិយា
លោក សាវិន ហ្វីលីព និង កូនស្រី
លោក សាវិន ហ្វីលីព និង កូនស្រី
លោក សាវិន ហ្វីលីព និងគ្រួសារ
លោក សាវិន ហ្វីលីព និងគ្រួសារ
យោធិន វិ​រី​យ៉ា កូនស្រីរបស់លោក សាវិន ហ្វីលីព
យោធិន វិ​រី​យ៉ា កូនស្រីរបស់លោក សាវិន ហ្វីលីព

ប្រភពកោះសន្តិភាព

សាវិន ហ្វីលីព
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T