តាម​ប្រ​ភព​គេ​ហ​ទំព័រ​ឆាយ​ណា​ ឈី​លី​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ មករា ឆ្នាំ​២០១២ ​ឱ្យ​ដឹង​ថា វីដេអូ​គ្លីប​មួយ​បាន​បង្ហាញ​ពី​គូ​ស្នេហ៍​មួយ​គូ​កំពុង​រួម​ភេទ​នៅ​ក្នុង​សួន​ឧទ្យាន​មួយ​នៅ​ទី​ក្រុង​ហុង​កុង​​ និង​បាន​ក្លាយ​ទៅ​ជា​មេរោគ​តណ្ហា​ក្តៅ​រោល​រាល​តាម​បណ្តាញ​អ៊ី​ធើរ​ណេត ។
បើ​យោង​តាម​ទិដ្ឋ​ភាពនា​ពេល​នោះ​ ​​​វីដេ​អូ​គ្លីប​មួយ​ឈុត​នេះ​​ត្រូវ​បាន​គេ​ថត​នៅ​ថ្ងៃ​បុណ្យ​គ្រិស្តស្មាសនៅ​តំបន់​ Tin Hau ​ភាគ​ខាង​លិច​ក្រុង​ Causeway Bay ។​ វី​ដេ​អូ​គ្លីប​នេះ​ត្រូវ​បាន​គេ​បញ្ចូល(upload)ទៅ​ក្នុង​គេ​ហ​ទំព័រ​​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ឆ្នាំ​២០១១ ហើយ​ត្រូវ​គេ​បង្ហោះ​បន្ត​បន្ទាប់​ទៅ​កាន់​គេ​ហ​ទំព័រ​ផ្សេង​ៗ​ទៀត​យ៉ាង​ទូ​លំ​ទូ​លាយ ។

ប្រិយ​មិត្ត​ដែល​ចូល​ចិត្ត​តាម​ដាន​ព័ត៌មាន​តាម​ប្រព័​ន្ធ​អ៊ីធើរ​ណេត ពេល​​ឃើញ​វី​ដេ​អូ​គ្លីប​នេះ​ហើយ​​ កើត​ក្តី​​ក្តុក​ក្តួល​រំជួល​​ចិត្ត​​​ចង់​ដឹង​ថា​គូ​ស្នេ​ហ​៍​មួយ​គូ​នោះ​ជា​នរណា ក៏​បានបើក​ការ​ស្រាវ​ជ្រាវ​មួយ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​នៃ​គូ​ស្នេហ៍​នេះ ។ ប៉ុន្តែ​មុន​ពេល​ពួក​គេបាន​​រក​ឃើញ​ លោក Stephen Shiu ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​បាន​ចេញ​មុខ​ផ្តល់​នូវ​ចម្លើយ ។

យោង​តាម​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​អាស​អា​ភាស​ជា​លក្ខណៈ​​3D លើក​ដំបូង​នៅ​លើ​ពិ​ភព​លោក​គឺ​រឿង Sex and Zen:Extreme Ecstasy ​បាន​ឱ្យ​ដឹង​ថា ស្ត្រី​នៅ​ក្នុង​វីដេ​អូ​គ្លីប​នោះ​គឺ​ជា​តារា​ម៉ូដែល​ Tess Chu ។ ដោយ​ឡែ​ក​នាង Tess Chu ​បាន​បដិសេធ​ទាំង​ស្រុង​ក្នុងរឿង​នេះ ។ នាង​បាន​និយាយ​ថា នៅ​ថ្ងៃ​នោះ​ នាង​កំពុង​ញ៉ាំ​ភ្លៅ​មាន់​ និង​សម្រាក​នៅ​ផ្ទះ​របស់​នាង និង​មាន​វីដេអូ​គ្លីប​បញ្ជាក់​នៅ​ថ្ងៃ​នោះ​ផង​ដែរ ។

ប្រិយមិត្ត​ដែល​បានអាន​ព័ត៌មាន​តាម​អ៊ី​ធើរ​ណេត​ កំពុង​តែ​ងឿង​ឆ្ងល់​ផង​ដែរ​ចំពោះ​ករណី​បញ្ចេញ​វីដេអូ​គ្លីប​នេះ ។ ពួក​គេ​សង្ឃ័យ​ថា វីដេអូ​គ្លីប​នេះ​គឺ​មាន​ចេត​នា​ផលិត​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រិយ​មិត្ត​ទៅ​លើ​តា​រា​ម៉ូដែល និង​ជា​ពិធីការិនីទូរទស្សន៍ ដែល​មាន​វ័យ​២៣​ឆ្នាំ​រូប​នេះ ៕

ដកស្រង់ចេញពីកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]