កីឡាករជួរមុខម្នាក់ចង់ចាកចេញពីលោក Jose Mourinho មកចូលរួមជាមួយ Man UTD

//s5.kh1.co/c8/c85627d0aa893db7c91695f5e7f7dd943988d0ed.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ កីឡាករ Christian Eriksen បានចាប់អារម្មណ៍ក្នុងការផ្លាស់ពី Tottenham Hotspur ទៅចូលរួមជាមួយបិសាចក្រហម Manchester United នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ នេះបើតាមសេចក្ដីរាយការណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Christian Eriksen 
កីឡាករ Christian Eriksen 

កុងត្រារវាងខ្សែបម្រើជម្រើសជាតិដាណឺម៉ាក Eriksen និងក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Spurs នឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ ហើយគេក៏ស្ទើរតែបានផ្លាស់ទៅកីឡដ្ឋាន Old Trafford ទៅហើយកាលពីទីផ្សាររដូវក្ដៅកន្លងទៅ។

យ៉ាងណាក្រោយមានព័ត៌មានពីការចាប់អារម្មណ៍ពីសំណាក់ក្លិបយក្សអេស្ប៉ាញ Real Madrid មកលើខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះ Man UTD ក៏បានដកចិត្តពីរូបគេវិញ។ ប្រភពពីសារព័ត៌មាន The Athletic បានឲ្យដឹងថាពេលនេះក្រុមរបស់លោក Ole Gunnar Solskjaer បានដាក់ការចាប់អារម្មណ៍ចង់បានមកលើ Eriksen សាជាថ្មី។

កីឡាករ Christian Eriksen 
កីឡាករ Christian Eriksen 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា សាម៉ីខ្លួន Eriksen ផ្ទាល់ក៏បានបើកចិត្តក្នុងការផ្លាស់ទៅ Manchester United ដូចគ្នា បើទោះបីជាបច្ចុប្បន្ន Spurs បានតែងតាំងលោក Jose Mourinho ជំនួសលោក Mauricio Pochettino ក្ដី ក្រោយមាន់ខ្នាយមាសចាប់ផ្ដើមរដូវកាលថ្មីនេះមិនសូវជាទទួលលទ្ធផលគាប់ប្រសើរ។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ Eriksen រកបានគ្រាប់បាល់ ២គ្រាប់ហើយក្នុងចំណោមការបង្ហាញខ្លួនសរុប ១៦ប្រកួត៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T