ស្វីតទៀតហើយ! ស្វាមីរបស់ អ៊ុន អាលីហ្សា ខំស្កាត់មកពីអាមេរិក ដើម្បីឆ្លៀតពេលមាន ដំណើរកម្សាន្តលើកោះយ៉ាងផ្អែមល្ហែម

//s5.kh1.co/ae/ae95082f39ccf141b5e92a4676602fed29fb99e4.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ អ្នកនាង អ៊ុន អាលីហ្សា ជាតារាសម្ដែងស្រីដ៏ស្រស់ស្អាត  បានសម្រេចចិត្ត បញ្ចប់ភាពនៅលីវរបស់ខ្លួន រៀបការជាមួយកម្លោះខ្មែរដែលរស់នៅអាមេរិក មានរូបរាងសង្ហាខ្លាំងមិនចាញ់តារាៗនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ បន្ទាប់ពីរៀបការភ្លាម ស្វាមីសង្ហាររបស់ អ៊ុន អាលីហ្សា មិនបានរួមរស់នៅ ស្រុកខ្មែរជាមួយនាងទេ ដោយមានភារកិច្ចត្រូវបំពេញបន្ត លើទឹកដីសហរដ្ឋអាមេរិកឯណោះ។ យ៉ាងណាមិញ ទោះជាកាយឆ្ងាយគ្នាមែនពិត តែគេឃើញថា ចំណងស្នេហ៍រវាងស្រីស្អាត ប្រុសស្អាតមួយគូនេះ មិនមានភាពរង្គោះរង្គើទេ បែរជាកាន់តែមានភាពផ្អែលល្ហែម លើសដើមទៀតផង។

ជាក់ស្ដែង ថ្មីៗនេះ ដោយសារតែមានការនឹករលឹកដល់ភរិយាជាទីស្រលាញ់ខ្លាំងពេក​ ម្ចាស់បេះដូងរបស់ អ៊ុន អាលីហ្សា ខំស្កាត់ពីអាមេរិក មកជូននាងដើរកម្សាន្តលើកោះមួយ ក្នុងប្រទេសថៃ។

ជាមួយគ្នានេះដែរ គូស្វាមីភរិយា មួយគូនេះ បានធ្វើឲ្យហ្វេនៗច្រណែនយ៉ាងខ្លាំង តាមរយៈកម្រងរូបថតជាច្រើនសន្លឹក ក្នុងកាយវិការស្វីតៗ អមដោយទេសភាពស្រស់ត្រកាល លើកោះទៀតនោះ ពិតជារ៉ូមែនទិចណាស់៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

អ៊ុន អាលីហ្សា និងស្វាមី
អ៊ុន អាលីហ្សា និងស្វាមី
អ៊ុន អាលីហ្សា និងស្វាមី
អ៊ុន អាលីហ្សា និងស្វាមី
អ៊ុន អាលីហ្សា 
អ៊ុន អាលីហ្សា 
អ៊ុន អាលីហ្សា លើកោះមួយ
អ៊ុន អាលីហ្សា លើកោះមួយ
អ៊ុន អាលីហ្សា និងស្វាមី លើកោះមួយ
អ៊ុន អាលីហ្សា និងស្វាមី លើកោះមួយ
អ៊ុន អាលីហ្សា និងស្វាមី លើកោះមួយ
អ៊ុន អាលីហ្សា និងស្វាមី លើកោះមួយ
អ៊ុន អាលីហ្សា និងស្វាមី លើកោះមួយ
អ៊ុន អាលីហ្សា និងស្វាមី លើកោះមួយ
អ៊ុន អាលីហ្សា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T