ឈុតនេះញាក់សាច់! ជម្រើស១១នាក់ដំបូងរបស់ក្រុមគោព្រៃកម្ពុជាដែលនឹងប្រកួតទល់នឹងក្រុមម៉ាឡេស៊ីនៅពេលបន្តិចទៀតនេះចេញមកហើយ ខណៈសៀង ចន្ធា និង កែវ សុខផេង ចាប់ដៃគ្នានៅតំបន់ប្រយុទ្ធ

//s5.kh1.co/60/60190e4dc065a7a92bae107bc18a5737b9521e3a.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ នឹងត្រូវធ្វើការប្រកួតជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅម៉ោង៣បន្តិចទៀតនេះ ដែលជាការប្រកួតជុំចុងក្រោយក្នុងពូល A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Felix ដែលជាគ្រូកម្ពុជាបានប្រើទម្រង់លេង 4-2-3-1 ក្នុងប្រកួតនេះ ដោយជម្រើស១១នាក់ដំបូងរួមមាន អ្នកចាំទីកែវ សុខសិលា ចំណែកឯតំបន់ការពារមានកីឡាករ សឿត បារាំង កីឡាករ ទេស សម្បត្តិ កីឡាករ អ៊ុក សុវណ្ណ និងកីឡាករ សេត​ រ៉ូហ្ស៊ីប រីឯតំបន់បម្រើកណ្ដាល២រូបមាន កីឡាករ កាន់ ពិសាល និងប្រធានក្រុមកីឡាករ អន ចាន់ប៉ូលីន និងបម្រើប្រយុទ្ធ៣រូបមាន កីឡាករ សៀង ចន្ធា កីឡាក អិន សុដេវីដ និងកីឡាករ រឹង ប៊ុនហៀង រីឯខ្សែប្រយុទ្ធទោលគឺកីឡាករ កែវ សុខផេង។

ជម្រើស១១នាក់ដំបូង (រូបភាព FFC)
ជម្រើស១១នាក់ដំបូង (រូបភាព FFC)

ប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T