លោក Solskjaer បញ្ជាក់ថាកីឡាករឆ្នើមរូបនេះ នឹងមិនមានវត្តមានក្នុងការប្រកួតទល់នឹងក្រុម Spur យប់នេះទេ

//s5.kh1.co/2d/2d4e00ee17586ccd66cabb88259f280c946a28a1.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានបញ្ជាក់ក្នុងសន្និសីទកាសែតមុនការប្រកួតទល់នឹងក្រុម Tottenham យប់នេះថាខ្សែបម្រើឆ្នើមកីឡាករ Paul Pogba នឹងមិនមានវត្តមានក្នុងការប្រកួតនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ បានសម្រាកក្រៅទីលានកាលពីខែកញ្ញាមកម៉្លេះ ដោយសារមានបញ្ហារបួសក.ជើង ។

លោក Solskjaer បាននិយាយក្នុងសន្និសីទកាសែតថា៖

លោក Solskjaer
លោក Solskjaer

សម្រាប់ Matic និង Mc Tominay ខ្ញុំនឹងមិននិយាយថាពួកគេនឹងអាចចូលប្រកួតបានឬអត់ទេ។ ពួកយើងផ្ដល់ឲ្យគាត់នូវវគ្គហ្វឹកហាត់ពិសេសមួយថ្ងៃនេះ នឹងរង់ចាំមើលថា ស្ថានភាពរបស់ពួកគេនឹងទៅជាយ៉ាងណា។ ចំណែក Pogba គាត់មិនទាន់ត្រៀមខ្លួនរួចរាល់ទេ​ គាត់ត្រូវការពេលបន្តិចទៀត ប៉ុន្តែឥឡូវនេះគាត់កំពុងព្យាយាមហ្វឹកហាត់ខ្លាំង ចឹងមានតែរង់ចាំមើលថាតើនឹងត្រូវចំណាយពេលយូរប៉ុណ្ណា។

គួរបញ្ជាក់ផងដែរថាក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅយប់នេះវេលាម៉ោង ២:៣០នាទីអាធ្រាត្រ ដែលជាការប្រកួតក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១៥៕

ប្រភព៖ talksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T