realme5 មានជម្រើសច្រើនសម្រាប់យុវវ័យ ដែលចូលចិត្តលេងស្ទីលឃ្យូត!

//s5.kh1.co/22/22c2b0943a117d60d9cd3fe5cab2cf6096fb7f62.jpg
បច្ចេកវិទ្យា

 ០៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តទាំងអស់បានជ្រាបហើយថា ស្មាតហ្វូន realme ដែលទើបតែសម្ពោធថ្មីៗកន្លងទៅនេះ ទទួលបានការគាំទ្រឡើងកក្រើកទីផ្សារ ជាពិសេសសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យាទំនើបថ្មីៗ។ ហ្វេនដែលស្រលាញ់ស្មាតហ្វូន realme ពេញចិត្តពេញថ្លើមមែនទែន ទាំងរូបរាងនៅលើតួខ្លួន realme5/realme5Pro។ អ្វីដែលបង្កឲ្យមានភាពចាប់អារម្មណ៍ខ្លាំងនោះ គឺ ដោយសារតែម៉ូឌែល realme 5 Pro មានលក្ខណៈសម្បត្តិល្អ បន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ៤គ្រាប់ និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC Flash Charge ជំនាន់ 3.0 បន្ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន realme 5
  ស្មាតហ្វូន realme 5

ចំណែក realme 5 វិញក៏មិនអន់ដែរ ព្រោះមិនត្រឹមតែជាស្មាតហ្វូនដែលមានតម្លៃសមរម្យ និងញាក់សាច់នៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជានោះទេ តែវាមានលក្ខណៈសម្បត្តិពេញទំហឹង ទាំងបន្ទះឈីបខ្លាំង កាមេរ៉ាក្រោយ៤គ្រាប់ និងកាន់តែពិសេសនោះ គឺវាមានទំហំថ្មធំដល់ទៅ 5000mAh

សូមក្រឡេកមើល៖

- ផ្នែកកាមេរ៉ា

realme 5 បាននាំយកមកជាមួយនឹងកាមេរ៉ាក្រោយ៤គ្រាប់ មកបំពាក់លើស្មាតហ្វូនដែលមានតំលៃសមរម្យ មិនខ្លាចនឹងចំណាយលុយទិញឡើយ។ កាមេរ៉ាខាងក្រោយនេះមានដូចជា កាមេរ៉ាទី១ ទំហំ 12MP ជាកាមេរ៉ាគោល កម្រិត f/1.8។ កាមេរ៉ាទី២ សម្រាប់ថតរូបទូលាយ Ultra-wide Angle ថតបាន ១១៩ដឺក្រេ។កាមេរ៉ាទី៣ សម្រាប់ថតរូបជិតក្នុងចំងាយ ៤សង់ទីម៉ែត្រ និង កាមេរ៉ាចុងក្រោយសម្រាប់គណនាជម្រៅរូបភាពឲ្យកាន់តែលេចធ្លោពេលថតរូបបែប Portrait ដ៏ពេញនិយម។

កាមេរ៉ាគោលរបស់ realme5 នេះមានសមត្ថភាពជួយទប់លំនឹងរូបភាព ចំណែកកាមេរ៉ាថតរូបប្លង់ទូលាយអាចឲ្យលោកអ្នកចាប់យករូបភាពកាន់តែធំជាងមុន មិនឲ្យដាច់គែមសងខាងដូចពេលមុនទៀតឡើយ។ ចំណែកកាមេរ៉ា Macro វិញប្រើដើម្បីថតរូបជិតសាកសមនៅពេលដែលលោកអ្នកចង់ផ្តិតយករូបភាពដែលតូច និងកៀកជិតខ្លាំង។ លោកអ្នកក៏អាចថតរូបភាពពេលងងឹតបានដែរ ដោយមុខងារ Nightscape និង Chroma Boost ដែលអាចឲ្យលោកអ្នកថតរូបភាពបានក្នុងកម្រិត 4K បានដល់ 30fps និងកម្រិត 240fps សម្រាប់វីដេអូយឺត slow-motion ក្នុងគុណភាពកម្រិត 720p។

ចំណែកកាមេរ៉ាមុខសម្រាប់ថតរូប selfie ទំហំ 13MP ដែលមានរាងជាស្ទាយ៍តំណក់ទឹកឡើង Cute វិញ គឺស្ថិតនៅលើអេក្រង់ខាងមុខ មើលទៅកាលីបមែនទែន។ កាមេរ៉ានេះជាប្រភេទ AI ដែលអាចជួយកែខៃសម្រស់លោកអ្នកកាន់ស្អាតផងដែរ។

  ស្មាតហ្វូន realme 5
  ស្មាតហ្វូន realme 5

- សមត្ថភាពដំណើរការ

realme 5 បំពាក់ដោយបន្ទះឈីបប្រតិបត្តិការ Qualcomm Snapdragon 665 ដែលទើបតែប្រកាសថ្មីៗនេះ។​ សូមបញ្ជាក់ថាបន្ទះឈីប Qualcomm ជំនាន់ទី 3 AI Engine គឺជាអង្គហេតុដែលធ្វើឲ្យ SD 665 នេះ អាចផ្តល់ជូននូវការបញ្ចេញរូបភាពបានកាន់តែច្បាស់ ជាមួយនឹងដំណើរការកាមេរ៉ាកាន់តែរលូន។

  ស្មាតហ្វូន realme 5
  ស្មាតហ្វូន realme 5

- ទំហំថ្ម

ស្មាតហ្វូន realme 5 មកជាមួយទំហំថ្មធំរហូតដល់ 5000mAh តែមិនមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿននោះទេ។ ប៉ុន្តែតាមដឹងអ្វីដែលក្រុមហ៊ុន realme ធ្លាប់បានបញ្ចាក់គឺថា ស្មាតហ្វូននេះអាចធន់នឹងការឡើងកម្តៅរហូតដល់ ៤៩ម៉ោងនៅលើការសន្ទនាគ្នា  ហើយ១២ម៉ោងសម្រាប់ការមើលវីដេអូលើ YouTube និង ១៥៦ម៉ោងសម្រាប់ស្តាប់ចម្រៀងតាមកាសត្រចៀកផងដែរ។

យោងតាមការប្រើប្រាស់របស់អតិថិជនផ្ទាល់បានឲ្យដឹងថា វាអាចប្រើបានរហូតដល់២ថ្ងៃ ក្នុងលក្ខខណ្ឌប្រើប្រាស់ល្អគួរសម តែក្នុងការប្រើប្រាស់ច្រើនរាប់បញ្ចូលទាំងការលេងហ្គេម PUBG និង កិច្ចសន្ទនាយូរជាងនេះ យើងអាចប្រើប្រាស់បានត្រឹមមួយថ្ងៃពេញប៉ុណ្ណោះ ដែលនេះគឺជារឿងល្អមួយដែលធ្វើឲ្យហ្វេនៗ មិនចាំបាច់ពិចារណាយូរឡើយ ក្នុងការជាវវាយកទៅធ្វើជាសំណព្វចិត្តឆ្នាំថ្មី។

  ស្មាតហ្វូន realme 5
  ស្មាតហ្វូន realme 5

សរុបសេចក្តីមកឃើញថា ស្មាតហ្វូន realme5 ជាជម្រើសស្មាតហ្វូនមួយ ដែលអាចឲ្យលោកអ្នក រីករាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបល្អ ទាំងកាមេរ៉ា ៤គ្រាប់ ទំហំថ្មធំ 5000mAh និងបន្ទះឈីបប្រតិបត្តិការល្អ ដោយមិនចាំបាច់ចំណាយច្រើននោះឡើយ។​ អ្វីដែលកាន់តែពិសេសនៅពេលនេះ គឺ realme5 មានមួយប្រភេទទៀត (Option ថ្មី) ដែលមាន RAM3GB  + ROM 64GB ROM លក់ក្នុងតម្លៃត្រឹមតែ 159$ តែប៉ុណ្ណោះ ដែលអតិថិជនអាចរកទិញបានចាប់ពីថ្ងៃទី០៦ ខែធ្នូ ២០១៩ នេះតទៅ។ ចំពោះលក្ខណៈសម្បត្តិដទៃទៀត គឺដូចគ្នាទាំងអស់ទៅហ្នឹង realme5 Option​ ដើមដដែល។​

ដូច្នេះចាំអង្កាល់ទៀត ចង់ក្លាយជាម្ចាស់ស្មាតហ្វូនតម្លៃត្រឹមតែ 159$ សមត្ថភាពអេមៗបែបនេះ  គឺជារឿងដែលល្អបំផុតសម្រាប់អ្នកគ្រប់គ្នាហើយ៕

  ស្មាតហ្វូន realme 5
  ស្មាតហ្វូន realme 5
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T