ក្រឡេកមកមើលភោជនីយដ្ឋានក្រោមផ្ទៃទឹក ដ៏ធំបំផុតលើលោក (មានវីដេអូ)

//s5.kh1.co/22/2247d69c771f7b85c450a9c7635a7ee219b997f3.jpg
សង្គម

 ០៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ន័រវែស៖ ភោជនីយដ្ឋានក្រោមផ្ទៃទឹកធំជាងគេបំផុតបានបើកដំណើរការ​ក្នុងប្រទេសន័រវែសនៅឆ្នាំនេះ។ ហើយបន្ទប់ញាំអាហារស្ថិតនៅក្រោមផ្ទៃទឹក៥ម៉ែត្រកន្លះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ភ្ញៀវទាំងអស់អាចអង្គុយ​ចុះហើយទស្សនាត្រីហែលទៅ​មកតាមរយៈកញ្ជក់ថ្លា ខណៈពេលកំពុងញ៉ាំអាហារ។

​ភោជនីយដ្ឋាននេះត្រូវ​បានរចនាឡើងដើម្បីសម្រមសម្រួលតាមបរិដ្ឋាន​ វាមានជញ្ជាំងបេតុងគ្រើមហើយមានកម្រាស់់ក្រាស់ដែលមានមុខងារជារបាំងការពារនឹងលក្ខខណ្ឌទឹកសមុទ្រ​។

គេហទំព័ររបស់ភោជនីយដ្ឋានបានឲ្យដឹងថា “វាត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ឲ្យនូវការធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែងដ៏ប្លែក តាមរយៈការទទួលស្វាគមន៍ភ្ញៀវឱ្យចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃជីវិតសត្វសមុទ្រក្នុងប្រទេសន័រវេស ​ហើយវាជាការផ្តល់ជូនយ៉ាងពិសេសថ្មីសម្រាប់ទេសចរណ៍នៅក្រោមផ្ទៃទឹក ​”។

យោងតាមគេហទំព័រ​បានឲ្យដឹងទៀតថា អាហារ​ទាំងអស់​មាន បង្កង បង្គារ ផ្សិតនិងគ្រឿងសមុទ្រផ្សេងៗទៀតដែលបានមកពីសមុទ្រ៕

​ភោជនីយដ្ឋានក្រោមផ្ទៃទឹករបស់ប្រទេសន័រវែស

វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T