ជួយលើកទឹកចិត្ត! «អច្ឆរិយៈកម្ពុជា» ហុង ភារិន ចូលរួមប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨ នៅប្រទេសចិន

//s5.kh1.co/ea/ea60223f550393b3e794334ca73241a28e7020b1.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន ប្រិយមិត្តជាច្រើនប្រាកដជាបានដឹង និងបានស្គាល់ច្បាស់ នូវអច្ចរិយៈកម្ពុជា លោកហុង ភារិន ដែលជាបុគ្គលម្នាក់ដែលបានលើកមុខមាត់ប្រទេសយ៉ាងខ្លាំង ដោយសារការបញ្ចេញសមត្ថភាពចងចាំយ៉ាងល្អមិនគួរឲ្យជឿក្នុងកម្មវិធីមួយនៅប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពល្បីល្បាញរបស់លោកបានធ្វើឲ្យមហាជនជាច្រើនរំភើបយ៉ាងខ្លាំង ព្រោះមនុស្សមិនចេះតិចនោះទេដែលស្ញប់ស្ញែងជាមួយនឹងទេពកោសល្យរបស់លោក។ យ៉ាងណាក៏ដោយ ពេលនេះលោកក៏ត្រៀមចេញទៅប្រកួតនៅឯប្រទេសចិនវិញម្តង គឺនៅក្នុងកម្មវិធីប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships)​។

ចំពោះការលេចវត្តមានរបស់លោកនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកលើកនេះតម្រូវឲ្យ បេក្ខជនទាំងអស់ឆ្លងកាត់​ ១០​ វិញ្ញាសារដែលសុទ្ធសឹងជាភាសាអង់គ្លេសទាំងអស់ លើកលែងតែ​ ចាំសន្លឹកបៀរ​ ចាំតួលេខ​ និងចាំលេខកូដកុំព្យូទ័រប៉ុណ្ណោះ ខណៈដែលការប្រកួតមានរយៈពេល៣ថ្ងៃ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បាននាំគ្នាចូលរួមជូនពរ លើកទឹកចិត្តលោកឲ្យជោគជ័យនៅក្នុងការប្រកួតដើម្បីទាញយកមុខមាត់សម្រាប់ប្រទេសខ្មែរ និងអ្នកគាំទ្រដែលស្រលាញ់ពេញចិត្ត ចំពោះសមត្ថភាពដ៏ល្អរបស់លោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកហុង ភារិន
លោកហុង ភារិន
លោកហុង ភារិន
លោកហុង ភារិន
លោកហុង ភារិន
លោកហុង ភារិន
លោកហុង ភារិន ទៅប្រកួតនៅប្រទេសចិន
លោកហុង ភារិន ទៅប្រកួតនៅប្រទេសចិន
លោកហុង ភារិន ទៅប្រកួតនៅប្រទេសចិន
លោកហុង ភារិន ទៅប្រកួតនៅប្រទេសចិន
លោកហុង ភារិន ទៅប្រកួតនៅប្រទេសចិន
លោកហុង ភារិន ទៅប្រកួតនៅប្រទេសចិន
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T