តិចនិចញ៉ាំអាហារមិនឲ្យឡើងទម្ងន់ ស្រីៗមិនគួររំលង!

//s5.kh1.co/6f/6f518c75d7fde61bf982299b946112180f53cd35.jpg
នារី

 ០៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អ្នក​ចង់​សម្រក និង​រក្សា​ទម្ងន់​មិន​ឲ្យ​ឡើង​គួរ​តែ​ដឹង​ពី​ប៉ុន្មាន​ចំណុច​នេះ។ លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា វិធី​ខ្លះ​ទោះ​មិន​ជួយ​ឲ្យ​ស្រក ក៏​អាច​ជួយ​ឲ្យ​ជួយ​ទប់ស្កាត់​បាន​ខ្លះ​ដែរ ហើយ​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​ផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ញ៉ាំ​បន្លែ​ច្រើន​ជាង​បាយ និង​សាច់

បន្លែ​បៃតង​ប្រចាំ​ថ្ងៃ​ពិតជា​ល្អ​ចំពោះ​សុខភាព និង​រឹតតែ​ល្អ​សម្រាប់​អ្នក​ចង់​បន្ថយ ឬ​រក្សា​ទម្ងន់។ លោក​វេជ្ជបណ្ឌិត​ក៏​បានបន្ត​ថា បើ​យើង​ជា​មនុស្ស​ងាយ​នឹង​ឡើង​គីឡូ គួរតែ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ជាង​សាច់ និង​បាយ ពោល​មួយ​ពេល​បន្លែ​មួយ​ចាន​ធំ បាយ កន្លះ​កូន​ចាន ហើយ​សាច់​វិញ​កន្លះ​ខាំ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​រាងកាយ។ បើ​ញ៉ាំ​ហើយ​យល់​ថា​ មិន​ឆ្អែត​អាច​ញ៉ាំ​ប៉ោម​មួយ​ផ្លែ​បន្ថែម​ទៀត ដើម្បី​កុំឲ្យបាក់​កម្លាំង។​

២. ញ៉ាំ​តិច ចំណាយ​ពេល​យូរ

យើង​គួរតែ​ចំណាយ​ពេល​ទំពា​អាហារ​យឺត​ៗ ​ឲ្យ​បាន​ម៉ដ្តល្អ ​វិធី​នេះមាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់ ព្រោះ​ត្រូវ​ចំណាយ​ពេល​យូរដើម្បី​ញ៉ាំ ហើយ​ក៏​មិន​សូវ​ញ៉ាំ​ច្រើន​ដែរ។ ការ​ទំពា​អាហារ​ម៉ដ្ត ជួយ​ឲ្យ​ក្រពះ​កិន​រំលាយ​អាហារ​អស់ៗ ហើយ​បូក​រួម​នឹង​ការ​បញ្ចេញ​កាកសំណល់​​ល្អ ​មិនបន្សល់​ទុក​ឲ្យ​នៅ​កកកុញ​ ចេញជា​ក្បាល​ពោះឡើយ។

៣. កុំ​ញ៉ាំ​អាហារ​ខ្លាញ់​ៗ

បើ​យើង​សម្បូរ​ខ្លាញ់​ហើយ គួរ​ចៀសវាង​អាហារ​បែប​នេះ​ទៀត ព្រោះ​វា​រឹតតែ​ឲ្យ​ខ្លាញ់​ងាយ​ប្រមូលផ្ដុំ​នៅ​កន្លែង​សំខាន់​ៗ​ដូចជា ក្បាលពោះ ភ្លៅ និង​ខ្នង​ត្រង់​ខ្សែ​អាវ​ទ្រនាប់។ អាហារ​ និង​ភេសជ្ជៈផ្អែម​ៗ​ពេក​ក៏​មិន​គួរ​ញ៉ាំ​ច្រើន​ដែរ ហើយ​យើង​គួរតែ​យើង​ត្រូវ​មាន​លំហាត់​ប្រាណ​ខ្លះៗ តែ​អ្នក​ខ្លះ​ច្រើន​និយាយ​ថា ព្រឹក​ចេញ​ទៅ​ធ្វើការ យប់​បាន​ចូល​ដល់​ផ្ទះ​មាន​ពេល​ឯណា យើង​នៅតែ​ឆ្លៀត​ធ្វើ​បាន​នៅ​ចុង​សប្ដាហ៍ ដោយ​បញ្ចេញ​ជាតិ​ពុល និង​ខ្លាញ់​សេសសល់​ឲ្យ​បាន​មួយ​ភាគ​ធំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T