លោក Mourinho សង្ឃឹមថាអ្នកគាំទ្រ Man Utd នឹងធ្វើរឿងមួយនេះសម្រាប់គាត់ ពេលដែលគាត់ដឹកនាំ Spur ប្រកួតនៅទឹកដី Old Trafford នៅយប់នេះ

//s5.kh1.co/2f/2f3c0cd981e107c825b61040d6282600a479f870.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ លោក Jose Mourinho នឹងត្រូវដឹកនាំក្រុម Tottenham Hotspur ប្រកួតជាមួយនឹងក្រុមចាស់របស់លោក គឺក្រុមបិសាចក្រហម Manchester United នៅយប់នេះ ដែលជាការប្រកួតប្រចាំក្របខណ្ឌ​ Premier League សប្ដាហ៍ទី ១៥ ដោយលោកសង្ឃឹមថាលោកនឹងទទួលបានការគោរពពីអ្នកគាំទ្ររបស់ក្រុម Man Utd ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានក្លិប Man Utd បណ្ដេញចេញកាលពីចុងឆ្នាំ២០១៨ បន្ទាប់ពីលោកដឹកនាំក្រុមមិនបានល្អក្នុងរដូវកាលពី២០១៨/១៩។ ហើយកាលពីខែមុនលោក ត្រូវបានក្លិប Tottenham តែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប ដោយមកដឹកនាំបន្តពីលោក Mauricio Pochettino។

លោក Mourinho បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតនៅយប់នេះថា៖

លោក Jose Mourinho
លោក Jose Mourinho

"ថ្ងៃស្អែកខ្ញុំនឹងត្រលប់មកវិញ ក្នុងនាមជាគ្រូបង្វឹកក្រុមមួយដែលនឹងព្យាយាមផ្ដួលក្រុម Manchester United។ ខ្ញុំរំពឹងថានឹងមានការគោរពចំពោះខ្ញុំ ប៉ុន្តែខ្ញុំពិតជាយល់ថាអ្នកគាំទ្រនឹងចង់បានផ្ទុយពីខ្ញុំ ដោយសារខ្ញុំចង់ឲ្យ Tottenham ឈ្នះប្រកួតនេះ ហើយខ្ញុំរំពឹងថាអ្នកគាំទ្រ Man Utd នឹងបំភ្លេចខ្ញុំ ហើយព្យាយាមគាំទ្រក្រុមរបស់ពួកគេដើម្បីសម្រេចលទ្ធផលដែលពួកគេចង់បាន។"

គួររម្លឹកផងដែរថាលោក Jose Mourinho ធ្លាប់ចំណាយពេល២ឆ្នាំកន្លះ ដឹកនាំក្រុមបិសាចក្រហម Manchester United ដោយលោកធ្លាប់ជាជួយក្លិបមួយនេះ ឈ្នះពាន League Cup ១ដង និងពាន Europa League ១ដង៕

ប្រភព៖​ Bleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១២ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T