ឡៅ ចិត្រា ប៉ះដៃគូចាស់! សមាសភាពដៃគូរបស់កម្ពុជា ក្នុងវិញ្ញាសាគុនខ្មែរនៅស៊ីហ្គេម ចេញហើយ

//s5.kh1.co/4d/4d49b88581109c8f33d3cbd9ecd867c33f699b90.jpg
កីទ្បា

 ០៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ការចាប់ឆ្នោតរកដៃគូសម្រាប់ការប្រកួតវិញ្ញាសាគុនខ្មែររបស់កីឡាករ និងកីឡាការិនីទាំង៥រូបរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ បានរកឃើញហើយកាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លទ្ធផលចាប់ឆ្នោតមានដូចតទៅ៖

បុរស
  • ហ៊ីម គីមរៀង vs Naruephon Chittra (ថៃ) ប្រភេទទម្ងន់ ៤៨គីឡូក្រាម
  • វ៉ាន់ វឿន vs Nguyen Quang Huy (វៀតណាម) ប្រភេទទម្ងន់ ៥៤គីឡូក្រាម
  • តាញ់ មករា vs Kay Ketnouvong (ឡាវ) ប្រភេទទម្ងន់ ៥៧គីឡូក្រាម
  • ឡៅ ចិត្រា vs Soubin Banxadeth (ឡាវ) ប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម
នារី
  • សម ថារ័ត្ន vs Bui Yen Ly (វៀតណាម) ប្រភេទទម្ងន់ ៥៤គីឡូក្រាម
សមាសភាពកីឡាករ និងកីឡាការិនីទាំង ៥រូបរបស់កម្ពុជា (រូបភាព: CNC Boxing)
សមាសភាពកីឡាករ និងកីឡាការិនីទាំង ៥រូបរបស់កម្ពុជា (រូបភាព: CNC Boxing)

គួរឲ្យដឹងដែរថា សម្រាប់ដៃគូរបស់ ឡៅ ចិត្រា កីឡាករឡាវ Soubin Banxadeth ធ្លាប់ប៉ះអ្នកប្រដាល់មកពីក្លិបឆ័ត្រយោង៩១១ ម្ដងរួចទៅហើយកាលពីខែមីនា កន្លងទៅនៅសង្វៀនរបស់ប៉ុស្ដិ៍ CNC ដោយកាលនោះ ចិត្រា បានវាយឲ្យសន្លប់នៅក្នុងទឹកទី២ ដោយផ្លែជង្គង់។

បើតាមប្រសាសន៍របស់ឯកឧត្តម ហេង សុខឃន អនុប្រធានសហព័ន្ធកីឡាគុនខ្មែរ និងជាប្រធានប្រតិភូដឹកនាំកីឡាករគុនខ្មែរចេញទៅស៊ីហ្គេម បានឲ្យដឹងថាតាមរយៈលទ្ធផលនៃការចាប់ឆ្នោត កីឡាករ ហ៊ីម គីមរៀង បានកក់មេដាយសំរឹទ្ធ ១គ្រឿងរួចជាស្រេចនៅក្នុងដៃ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T