​ក្រុមបុរាណវិទូ​រកឃើញមឈូសបុរាណចំនួន ៣០ នៅប្រទេសអេហ្ស៊ីប (មានវីដេអូ)

//s5.kh1.co/a6/a64acb9af1f2907fca0956941e5341bae6e9f9c2.jpg
សង្គម

 ០៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អេហ្ស៊ីប៖ ​បុរាណវិទូអេហ្ស៊ីបមួយក្រុមបានបង្ហាញពីមឈូសមានទាំងចម្លាក់បុរាណរបស់អេហ្ស៊ីប ដែលបានលាក់ទុកសាកសពម៉ាំមីដែលមានអាយុកាលជាង ៣០០០ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មឈូសចំនួន៣០ត្រូវបានគេរកឃើញនៅ​ក្នុងទីក្រុងបុរាណ​របស់អេហ្ស៊ីបនៅច្រាំងខាងកើតនៃទន្លេនីល។ យោងតាមអាជ្ញាធរអេហ្ស៊ីបបានឲ្យដឹងថា ការរកឃើញមឈូស​ដ៏ច្រើននេះ​​គឺជាការរកឃើញដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ហើយវា​ក៏ជាការរកឃើញវត្ថុបុរាណដែលដឹកនាំដោយបុរាណវិទូអេហ្ស៊ីបដំបូងបង្អស់ដែរ។

មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ
មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ

​បុរាណវិ​ទូបានបើកមឈូសមួយដែលមានផ្ទុកសាកសពបុរសម្នាក់ កាលពីថ្ងៃសៅរ៍ទី១៩ខែតុលា។ ចូលរួមក្នុងពិធីបង្ហាញនេះ​លោក Zahi Hawass សាស្រ្តាចារ្យបុរាណវិទូអេហ្ស៊ីបនិងជាអតីតរដ្ឋមន្រ្តីក្រសួងកិច្ចការបូរាណវិទ្យា​បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកជឿជាក់ថានេះ “គឺជាការរកឃើញដ៏អស្ចារ្យបំផុត”។​

មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ
មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ

យោងតាមអ្នកបុរាណវិ​ទូរូបនេះបានបញ្ជាក់ថា មឈូស១២ក្នុងចំណោម៣០ត្រូវបានរកឃើញនៅ​លើគេបង្អស់​នៃមឈូស១៨ផ្សេងទៀត ហើយ​សាកសពម៉ាំមីនៅខាងក្នុងមឈូសទាំងនោះបានបង្ហាញឲ្យឃើញសាកសពបុរស២៣នាក់ ស្ត្រី៥នាក់និងកុមារ២នាក់។

មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ
មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ

លោក Hawass បានប្រាប់​សារព័ត៌មាន CNN ថា៖ «​មឈូសបុរាណដែលបានលាក់ទុកនេះ​អាចបញ្ជាក់បានថា មានវត្តមានជនជាតិអេហ្ស៊ីបបុរាណរស់នៅយ៉ាងពិតប្រាកដ។ ហើយលោកបានសង្កត់ធ្ងន់ទៀតថា រូបចម្លាក់ឈើទាំងនេះត្រូវបានថែរក្សាយ៉ាងល្អតាំងពីរាប់រយសហស្សវត្សរ៍មកហើយ ដែលវាអាចបង្ហាញឱ្យឃើញអំពីទំនៀមទម្លាប់និងវប្បធម៌ជាច្រើន​នាសម័យបុរាណរបស់ប្រទេសអេហ្ស៊ីប។

មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ
មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ

លោក Hawass បានអត្ថាធិប្បាយអំពីសិល្បៈហត្ថកម្មនិងគុណភាពនៃពណ៌ដែលត្រូវបានប្រើនៅលើមឈូសនិងឈុតឆាកដែលបង្ហាញពីសកម្មភាពនាសម័យបុរាណក្នុងការ​បួងសួងដល់អាទិទេព ក៏ដូចជាឯកសារយោងទៅតាមសៀវភៅអេហ្ស៊ីប "សៀវភៅនៃសេចក្តីមរណ"​​ ដែលជាអត្ថបទណែនាំសម្រាប់ការរៀបចំធ្វើពិធីបុណ្យសពនៅអេហ្ស៊ីបបុរាណ។

មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ
មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ

យោងតាមគេហទំព័រសារព័ត៌មាន BBC បានឲ្យដឹងថា មឈូសចំនួន៣០នឹងត្រូវដាក់តាំងបង្ហាញនៅសារមន្ទីរ Grand Egypt ថ្មីដែលកំពុងសាងសង់នៅឡើយនៅក្នុងទីក្រុង ហ្គីហ្សា៕

មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ
មឈូសបុរាណដែលមានអាយុកាលជាង៣០០០ឆ្នាំ
ទីក្រុងបុរាណរបស់អេហ្សីប
ទីក្រុងបុរាណរបស់អេហ្សីប
ទីក្រុងបុរាណរបស់អេហ្សីប
ទីក្រុងបុរាណរបស់អេហ្សីប

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T