មកដល់ហើយ! ស្មាតហ្វូនភ្នែកបួន S1 Pro មានវត្តមាននៅលើទីផ្សារកម្ពុជាយើងហើយ ជាមួយសមត្ថភាពកប់!

//s5.kh1.co/56/56c6e56b43b6375574f2c43c233b4fea0b732366.jpg
បច្ចេកវិទ្យា

 ០៤-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩​ ក្រុមហ៊ុន vivo បានធ្វើការបើកកម្មវិធី Pre-order នៅលើម៉ូឌែលថ្មីស្មាតហ្វូន vivo s1Pro។ សម្រាប់ថ្ងៃនេះក្រុមហ៊ុន vivo ក៏បានធ្វើការប្រកាសដាក់លក់ជាផ្លូវការ ជាមួយម៉ូឌែលស្មាតហ្វូន vivo S1Pro ចាប់ពីពេលនេះតទៅហើយ ក្នុងកញ្ចប់តម្លៃត្រឹមតែ $299 តែប៉ុណ្ណោះ ដែលវាព្រមមកជានឹងសមត្ថភាពខ្ពស់ ហើយនឹងគុណសម្បត្តិជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើង ដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី ២ ពណ៌  ដែលជម្រើសទីមួយ វាមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូ ដែលយើងហៅថា (Fancy Sky) ដែលជាជម្រើសមួយមានភាពសាកសមសម្រាប់មិត្តៗនារី។ ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង​​ វាមានភាពក្រមៅបែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល ដែលជួយបង្កើនភាពទាក់ទាញ និងភាពស្រស់ស្អាតផងដែរ សម្រាប់ពណ៌នេះយើងហៅថា (Knight Black) ដែលជាជម្រើសសាកសមសម្រាប់មនុស្សគ្រប់វ័យ។

  ស្មាតហ្វូន vivo s1Pro
  ស្មាតហ្វូន vivo s1Pro

មើលទៅកាន់ផ្នែកកាមេរ៉ាវិញម្តង ចំពោះផ្នែកកាមេរ៉ាមុខរបស់ស្មាតហ្វូន vivo S1Pro នេះ ត្រូវបានធ្វើការបំពាក់មកជាមួយនឹងទំហំធំ 32MP ដែលយើងអាចធ្វើការផ្តិតយករូបភាពបានច្បាស់ល្អ និងទទួលបាននូវគុណភាពខ្ពស់។

រីឯផ្នែកកាមេរ៉ាក្រោយរបស់ស្មាតហ្វូន vivo S1Pro នេះវិញ វាមានរាងដូចជាគ្រាប់ពេជ្រ និងភ្ជាប់មកជាមួយលែនកាមេរ៉ាដល់ទៅ ៤ គ្រាប់ ដែលគ្រាប់ទី១ មានកាមេរ៉ាគោលទំហំធំដល់ទៅ 48MP យើងអាចធ្វើការផ្តិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉្មត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរ ស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី២ កាមេរ៉ា wide-Angle ដែលយើងអាចធ្វើការផ្តិតយករូបភាពបានទៅដល់ ១២០ ដឺក្រេ។ គ្រាប់ទី ៣ ទំហំ 2MP Super Macro យើងអាចធ្វើការផ្តិតយករូបភាព ដោយប្រើគម្លាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។ មួយគ្រាប់ចុងក្រោយមាន 2MP ដែលជាលែនជំនួយនៃការថតរូបបែបព្រាល។

  ស្មាតហ្វូន vivo s1Pro
  ស្មាតហ្វូន vivo s1Pro

ចំពោះប្រតិបត្តិការណ៍ នៃការដោះសោររបស់ស្មាតហ្វូន vivo S1Pro នេះវិញ គឺត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យា ដោះសោរនៅផ្នែកខាងមុខអេក្រង់ដូចទៅនឹង S1 ដែរ។ រីឯផ្នែកខាងមុខអេក្រង់របស់ស្មាតហ្វូន vivo S1Pro ត្រូវបានបំពាក់មកជាមួយទំហំអេក្រង់ 6.38inch បែប Halo FullviewTH Display ជាប្រភេទ Super AMOLED ដែលអាចធ្វើការបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 HFD+ លាតសន្ធឹងប្រមាណ ៩០% នៃផ្ទៃខាងមុខ។

ស្មាតហ្វូន vivo S1Pro បំពាក់ដោយបន្ទះឈីប SDM 665 octa-core 2.0×4GHz & 1.8×4GHz ។​ បូករួមជាមួយរេមទំហំធំ 8GB និងអង្គផ្ទុកទិន្នន័យដល់ទៅ 128GB។ ហើយវាក៏ដំណើរការដោយ android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ផងដែរ។

  ស្មាតហ្វូន vivo s1Pro
  ស្មាតហ្វូន vivo s1Pro

រីឯផ្នែកកម្លាំងថ្មរបស់ស្មាតហ្វូន vivo S1Pro វាមានទំហំ 4500mAh ដូចទៅនឹង S1 ដែរ។ ប៉ុន្តែអ្វីដែរពិសេសនោះ វាត្រូវបានធ្វើការកំណែទម្រង់ថ្មីពីរន្ធសាកថ្ម Micro USB Update មកជារន្ធសាកថ្មបែប Type C វិញ។ មិនតែប៉ុណ្ណោះ វាក៏ត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast Charging របស់ក្រុមហ៊ុន vivo ផងដែរ។

ដូច្នេះសូមអតិថិជនប្រញាប់រួសរាន់ឡើង! ដោយលោកអ្នកអាចរកជាវស្មាតហ្វូន vivo S1Pro នេះបានចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នេះតទៅនៅគ្រប់បណ្តាហាងនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T